បទល្មើសនេសាទមិនគោរព ប្រសាសន៍សម្ដេចតេជោ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឯកភ្នំសហការបង្រ្កាបដែលខុសច្បាប់នៅបឹងទន្លេសាប

ចែករំលែក៖

បាត់ដំបង÷ព័ត៍មានក្ដៅៗលោកអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសបឹងទន្លេសាប នៅ​ថ្ងៃព្រហស្បតិ៍្ត​ ​៩កេីតខែ​អា​សាឍឆ្នាំខាលចត្វាស័ក​ព.ស.២៥៦៦​ត្រូវនឹងថ្ងៃទី​៧​ខែ​ កក្កដា​ឆ្នាំ​២០២២វេលាម៉ោ​ង១៣​និង​០០នាទី​ អនុវត្តតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបា​ល​ខេត្តបាត់​ដំបង​ លោកវរសេនីយឯក​ ឡុង​ យោ​ធា​វីរៈ​ អធិការនគរបា​លស្រុ​កឯកភ្នំបានដឹកនាំឱ្យកម្លាំងនគរបាលប៉ុស្តិ៏រដ្ឋបាលកោះជីវាំង ស​ហការ​ជាមួយកម្លាំងចម្រុះនៅទីបញ្ជាការ ស្រាលថ្នាក់​ខេត្តឈរជេីង នៅ​ចំ​ណុចកំពង់ភ្លុក​ បង្រ្កាបបទ​ល្មើស​នេសាទខុសច្បាប់នៅបឹងទន្លេសាប​ ក្នុងភូមិព្រែកទាល់​ ឃុំកោះ​ជីវាំង​ ស្រុកឯកភ្នំ​លេីចំនួន​០២​គោ​ល​ដៅគឺ៖

-គោលដៅទី១នៅចំណុចកោះផ្ទោល អូរអំបិល ក្បាលស្រែក្នុងតំបន់អតីតឡូត៏នេសាទលេ​ខ​០៣​ក្នុងខេត្តបាត់ដំបង។ 

លោកអធិការបានឲ្យដឹងបន្តថា÷លទ្ធផលដែលប្រមូលមានវត្តុតាងដូចរាយខាងក្រោ

ម?ទី១ បានកាប់បំផ្លាញកំទេចចោល​សាច់​មងប្រវែង១​,​៦០០ម៉ែត្រ ឡុកសំរាប់ត្រីចំនួន១០គ្រឿង បង្គោល​២០០ដើម។​

-គោលដៅទី២នៅចំណុច​ក្រ ឡុកអាសារ៉ាយ  ព្រែកស្ពត តំ​បន់អភិរក្សអតីតឡូតិ៍នេសាទលេខ ០២ខេត្តបាត់ដំបង។​

*ជាលទ្ធិផលគឺ៖

-បានកាប់បំផ្លាញ់កំទេចចោលអ៊ុយលូស្បៃមុងចំនួន១៥មាត់​សាច់របាំងប្រវែង៧៥០ម៉ែត្រ។ 

-សាច់មងប្រវែង៦០០ម៉ែត្រ 

-ឡុកសំរាប់ត្រី០៣គ្រឿងបង្កោល១៨០​ដើម។ដោយ,ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print