បាត់ដំបង÷ព័ត៍មានក្ដៅៗលោកអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសបឹងទន្លេសាប នៅថ្ងៃព្រហស្បតិ៍្ត ៩កេីតខែអាសាឍឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី៧ខែ កក្កដាឆ្នាំ២០២២វេលាម៉ោង១៣និង០០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំបានដឹកនាំឱ្យកម្លាំងនគរបាលប៉ុស្តិ៏រដ្ឋបាលកោះជីវាំង សហការជាមួយកម្លាំងចម្រុះនៅទីបញ្ជាការ ស្រាលថ្នាក់ខេត្តឈរជេីង នៅចំណុចកំពង់ភ្លុក បង្រ្កាបបទល្មើសនេសាទខុសច្បាប់នៅបឹងទន្លេសាប ក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំលេីចំនួន០២គោលដៅគឺ៖
-គោលដៅទី១នៅចំណុចកោះផ្ទោល អូរអំបិល ក្បាលស្រែក្នុងតំបន់អតីតឡូត៏នេសាទលេខ០៣ក្នុងខេត្តបាត់ដំបង។
លោកអធិការបានឲ្យដឹងបន្តថា÷លទ្ធផលដែលប្រមូលមានវត្តុតាងដូចរាយខាងក្រោ
ម?ទី១ បានកាប់បំផ្លាញកំទេចចោលសាច់មងប្រវែង១,៦០០ម៉ែត្រ ឡុកសំរាប់ត្រីចំនួន១០គ្រឿង បង្គោល២០០ដើម។
-គោលដៅទី២នៅចំណុចក្រ ឡុកអាសារ៉ាយ ព្រែកស្ពត តំបន់អភិរក្សអតីតឡូតិ៍នេសាទលេខ ០២ខេត្តបាត់ដំបង។
*ជាលទ្ធិផលគឺ៖
-បានកាប់បំផ្លាញ់កំទេចចោលអ៊ុយលូស្បៃមុងចំនួន១៥មាត់សាច់របាំងប្រវែង៧៥០ម៉ែត្រ។
-សាច់មងប្រវែង៦០០ម៉ែត្រ
-ឡុកសំរាប់ត្រី០៣គ្រឿងបង្កោល១៨០ដើម។ដោយ,ស សារ៉េត