អ្នកប្រើប្រាស់ iPad mini‌ 6 គួរតែពន្យាពេលធ្វើបច្ចុប្បន្នភាពកម្មវិធី iPadOS ជំនាន់ 15.5

ចែករំលែក៖

ភ្នំពេញ : អង្គភាព នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃ អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី 8 ខែកក្កដា ឆ្នាំ 2022 បានបញ្ជាក់ឱ្យដឹងថា, ក្រុមហ៊ុន Apple កំពុងតែធ្វើការតាមដានទាក់ទងនឹងបញ្ហាដែលអ្នកប្រើប្រាស់មួយចំនួនបានរាយការណ៍ថា iPad mini 6 របស់ពួកគេឈប់សាកថ្ម បន្ទាប់ពីត្រូវបានធ្វើបច្ចុប្បន្នភាពទៅ iPadOS 15.5 នេះបើយោងតាម ឯកសារដែលបានផ្ញើទៅឱ្យក្រុមហ៊ុនផ្ដល់សេវាកម្មជួសជុលឧបករណ៍របស់ក្រុមហ៊ុន Apple។

នៅក្នុងឯកសារ ក្រុមហ៊ុនបានណែនាំទាំងអ្នកប្រើប្រាស់ និងអ្នកផ្ដល់សេវាកម្មជួសជុលធ្វើការបិទបើកឧបករណ៍ដើម្បីដោះស្រាយបញ្ហាជាបណ្ដោះអាសន្ន ខណៈដែលក្រុមហ៊ុនកំពុងតែធ្វើការស្រាវជ្រាវនិងកែសម្រួលបញ្ហានេះ។ ជាងនេះទៅទៀតក្រុមហ៊ុនក៏បានបញ្ជាក់ទៀតដែរថា ការផ្លាស់ប្ដូរឧបករណ៍ ឬប្ដូរថ្មនឹងមិនដោះស្រាយបញ្ហានេះទេ។ ដូច្នេះវាគឺជាបញ្ហាដែលទាក់ទងទៅនឹងភាពចន្លោះប្រហោងរបស់កម្មវិធីដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ iPadOS 15.5។

អង្គភាព នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យានៃ អគ្គស្នងការនគរបាលជាតិ បានបន្តថា, ដូច្នេះដើម្បីចៀសវាងពីបញ្ហានេះ អ្នកប្រើប្រាស់គួរតែពន្យារពេលធ្វើបច្ចុប្បន្នភាពកម្មវិធី iPadOS សម្រាប់ iPad mini 6។ ម៉្យាងវិញទៀតលោកអ្នកគួរតែធ្វើការផ្លាស់ប្ដូរការកំណត់របស់ឧបករណ៍ ដើម្បីកុំឱ្យវាធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិ ដោយចូលទៅក្នុង Settings > General > Software Update > ហើយបិទ Automatic Updates៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print