នាយករដ្ឋមន្ត្រីជប៉ុន ៖​ សុខភាពរបស់លោក អាបេពិតជាគ្រោះថ្នាក់

ចែករំលែក៖

នៅវេលាម៉ោង១៥ ថ្ងៃទី៨ ខែកក្កដា នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានធ្វើសន្និសីទកាសែតស្តីពីអតីតនាយករដ្ឋមន្ត្រី អាបេ ដែលរងការបាញ់ប្រហារ នៅក្នុងទីក្រុងណារ៉ា ក្នុងពេលដែលលោកកំពុងឃោសនាបោះឆ្នោត ព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ខែកក្កដាខាងមុខ។

នាយករដ្ឋមន្ត្រី Kishida Fumio បានលើកឡើងទាំងការរន្ធត់ចិត្តនិងស្រក់ទឹកភ្នែកពេលលោកទទួលបានព័ត៌មានពីស្ថានភាពសុខភាពរបស់អតីតនាយករដ្ឋមន្ត្រីអាបេ ពិតជាអាក្រក់ ។ ពេលនេះក្រុមគ្រូពេទ្យកំពុងតែខិតខំជួយសង្គ្រោះលោក។
នៅពេលនេះក្រុមអ្នកជំនាញកំពុងតែស្រាវជ្រាវ ហើយសកម្មភាពបាញ់ប្រហារទៅលើអតីតនាយករដ្ឋមន្ត្រីពិតជារឿងមួយដ៏ព្រៃផ្សៃបំផុត។ ពាក់ព័ន្ធនឹងការបោះឆ្នោតនៅព្រឹទ្ធសភានាថ្ងៃទី១០ខែកក្កដាខាងមុខ នាយករដ្ឋមន្ត្រីបញ្ជាក់ថា មិនទាន់មានការសម្រេចណាមួយថ្មីជុំវិញការបោះឆ្នោតនោះឡើយ ប៉ុន្តែអាចនឹងប្រែប្រួលទៅតាមស្ថានភាពនាពេលក្រោយ។
ពេលនេះមន្ត្រីរដ្ឋាភិបាលទាំងអស់បានវិលត្រឡប់មកកាន់ទីក្រុងតូក្យូវិញហើយ បើទោះបីកំពុងតែរវល់ឃោសនាបោះឆ្នោតនៅតាមបណ្តាខេត្តក្តី។ នៅក្នុងស្ថានភាពបច្ចុប្បន្ន រដ្ឋាភិបាលផ្តោតសំខាន់ទៅលើការសង្គ្រោះអាយុជីវិតរបស់អតីតនាយករដ្ឋមន្ត្រី។
ក្នុងពេលជាមួយគ្នានេះដែរប្រមុខដឹកនាំតាមបណ្តាប្រទេសដូចជា នាយករដ្ឋមន្ត្រីថៃ ឥណ្ឌា អតីតប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ រដ្ឋមន្ត្រីការបរទេសប្រទេស G20 …បានបង្ហាញពីភាពតកស្លុតយ៉ាងខ្លាំងក្រោយទទួលបានព័ត៌មានខាងលើ ហើយបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពបាញ់ប្រហារទៅលើអតីតនាយករដ្ឋមន្ត្រីជប៉ុន៕ ដោយធីរីណា

...

រូប​ថត​ :​ Kyodo News

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print