នគរបាលខណ្ឌពោធិសែនជ័យស្រាវជ្រាវឃាត់បានបក្ខពួកជនសង្ស័យទៀតករណីគ្រឿងញៀននិងប្រើប្រាស់អាវុធខ្លីអត់ច្បាប់១ដើម

ចែករំលែក៖

ភ្នំពេញ៖លោក ឡេង វាសនា នាយរងផ្នែកនគរបាលព្រហ្មទណ្ឌពោធិសែនជ័យប្រាប់​នា​​រសៀលនេះឲ្យ​ដឹ​ងថា កាលពីវេលាម៉ោង ១៤ និង៣០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ នគរ​​បាលខណ្ឌពោធិសែនជ័យដឹកនាំដោយលោកវរសេនីយ៍ទោ យឹម សារ៉ាន់ ​បានធ្វើការ​ស្រាវ​​ជ្រាវតាមឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀត ករណីគ្រឿងញៀន​ និងប្រើប្រាស់​អាវុ​ធ​ខ្លី​អត់​​ច្បាប់១ដើម។
លោក ឡេង វាសនា ប្រាប់បញ្ជាក់ឲ្យដឹងថា កាល​ពីវេលាម៉ោង ២៣​និង៣០ នាទី យប់​ថ្ងៃ​ទី២១ ខែកក្កដា កំលាំងល្បាតអន្តរាគមន៍ពេលយប់ របស់​អធិ​ការ​ដ្ឋាន​នគរ​បាលខណ្ឌ​ពោធិ​សែន​ជ័យ បានឃាត់ជនសង្ស័យម្នាក់ឈ្មោះ ឈន មករា ភេទប្រុស អាយុ​២៦ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ ជិះម៉ូតូម៉ាក និច ពណ៍សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BX-7150 ដកហូត​បាន​​អាវុធខ្លី កា៥៩ មួយដើម និង គ្រឿងញៀនតូចធំ ៦កញ្ចប់ (តូច៤កញ្ចប់ ធំ២កញ្ចប់) ។ ​មុន​ពេលឃាត់ខ្លួន គឺ​កម្លាំង​នគរ​បាល​ខណ្ឌ​ពោធិ​សែនជ័យបានជិះល្បាត​ក្នុងមូល​ដ្ឋាន​របស់​ខ្លួន ដើម្បី​ទប់ស្កាត់រាល់បទល្មើស ស្រាប់​តែ​ឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម្នាក់​ឯង ដោយមាន​ការ​សង្ស័យ ក៏បានហៅសួរនាំ ឆែកឆេររក​ឃើញ​កាំ​ភ្លើង​ខ្លី១​ដើមអត់មានលិខិតបេសកកម្ម និង​រក​ឃើញ​ថ្នាំញៀនចំនួន ទើបឃាត់ខ្លួននាំមក​កាន់​អធិ​ការ​ដ្ឋាននគរបាលខណ្ឌពោធិសែន​ជ័យ ធ្វើ​ការ​​សាកសួររួចមក ជន​សង្ស័យ​ឆ្លើយ​សារ​ភាព​ថា រូប​គេមានបក្ខពួកមួយចំនួន​ទៀត ដូច្នេះ​កម្លាំង​​របស់លោកក៏បានធ្វើការស្រាវ​ជ្រាវ រហូតតាមចាប់​បានជន​សង្ស័យម្នាក់ទៀត​ឈ្មោះ ទុំ សុវណ្ណារើន ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ កាលពីវេលាម៉ោង១៤ និង៣០នាទី ថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០១៥ នៅចំណុចផ្ទះជួលភូមិចាក់ជ្រូក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ រកឃើញវត្ថុតាងមួយចំនួនទៀត។
លោកនាយរងផ្នែកនគរបាលព្រហ្មទណ្ឌពោធិសែនជ័យប្រាប់បន្តឲ្យដឹងថា ជន​សង្ស័យ​​​ទាំង២នាក់ រួមទាំងវត្ថុតាង កម្លាំងរបស់លោក នឹងដឹកបញ្ជូនទៅកាន់​តុលាការ នា​ព្រឹក​ថ្ងៃ​​ទី២៥ ខែកក្កដា ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕សុខា សែនជ័យ

20150724-181100.jpg

20150724-181106.jpg

20150724-181409.jpg

...

20150724-181414.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print