បារាំងប្រឈមនិងការធ្វើបាតុកម្មពីសំណាក់កសិករដោយសារតម្លៃកសិកម្មចុះថោកកាន់តែធ្ងន់ឡើង

ចែករំលែក៖

កសិករបារំាងរាប់រយអ្នកបានធ្វើបាតុកម្មបិទផ្លូវហៃវេ ដោយសារតែតម្លៃកសិកម្ម​ថ្លាក់ថ្លៃ ធ្វើ​ឲ្យកសិករប្រឈមនិងផលលំបាកយ៉ាងខ្លាំង។ បើទោះបីរដ្ឋភិបាលបានសម្រេចផ្តល់ជំនួយរហូតដល់ទៅ​៦០០លានអឺរ៉ូជួយដល់កសិករ តែមិនអាចទប់កំហឹងរបស់ពលរដ្ឋបានឡើយ។
នៅថ្ងៃទី​២៤ខែកក្កដា​កសិករបារាំងបានសម្រេចបិទផ្លូវជាតិ ដុតកង់ឡានធ្វើបាតុកម្មប្រឆាំង​និងតម្លៃទំនិញកសិកម្មថ្លាក់ថ្លៃ ធ្វើឲ្យកសិករត្រូវខាតបង់ជាច្រើន។ កសិករបានរៀបកង់ឡានជាសញ្ញាផ្ញើរដល់ប្រធានាធិបតីបារាំងស្នើរឲ្យមានដំណោះស្រាយជួយដល់កសិករឲ្យបានសមស្របបំផុត។
ការធ្វើបាតុកម្មបែបនេះធ្វើឲ្យផ្លូវចរាចរណ៍នានាក្នុងប្រទេសបារាំងត្រូវកកស្ទះ។ កសិករបារាំងបាននាំគ្នាធ្វើបាតុកម្មរយ:ពេលជិតមួយសប្តាហ៍កន្លងមកដោយពួកគាត់បានយកម៉ាស៊ីនត្រាក់ទ័រ បន្លែផ្លែឈើចាក់ពេញផ្លូវថ្នល់សំខាន់ៗក្នុងប្រទេសបារាំង។ ម៉ាស៊ីនត្រាក់ទ័រជាង​៥០០គ្រឿងត្រូវ​កសិករយកទៅបិទផ្លុវជាតិលេស​A1 តភ្ជាប់ពីទីក្រុងប៉ារីសទៅកាន់ភាគខាងជើងបារាំង៕

20150724-165644.jpg

20150724-165652.jpg

...

20150724-165640.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print