សមត្ថកិច្ចខ្មែរចាប់ជនជាតិវៀតណាម១១នាក់ខណៈធ្វើបទល្មើសនេសាទនៅក្នុងបឹងទន្លេសាប

ចែករំលែក៖

ខេត្តសៀមរាប៖ ជនជាតិវៀតណាមចំនួន១១នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះរួមមាន រដ្ឋបា​ល​ជលផល និងអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនមកកាន់តុលាការខេត្ដសៀមរាប ខណៈដែលពួក​គេ ធ្វើបទល្មើសនេសាទខុសច្បាប់ នៅរដូវហាមឃាត់ ក្នុងបឹងទន្លេសាប។

ហេតុការណ៍ចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១៣រសៀលថ្ងៃទី២៣ខែកក្កដា​ ឆ្នាំ២០១៥ នៅ​ចំណុចភូមិសាស្រ្តជួរចក្រីឃុំអន្លង់សំណរស្រុកជីក្រែងខេត្តសៀមរាប។

មន្ត្រីអាវុធហត្ថខេត្តឲ្យដឹងថា ជនជាតិវៀតណាមទាំង១១នាក់នេះត្រូវបានដឹក​បញ្ជូនមក​កាន់​តុលាការ​ខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ មន្ត្រីដដែលបន្តថា នេះជាការបង្ក្រាបបទល្មើស​នេសាទ​នា​រដូវត្រី​ពងកូននិងជារដូវហាម​ឃាត់​ការនេសាទខុសច្បាប់ដែលមានទ្រង់ទ្រាយធំហើយ​ទទួលបាន​ផ្លែផ្កាគួរជា​ទី​មោទនះ។លោកយឹម ស៊ីវ័ននាយសង្កាត់រដ្ឋបាលជលផលអន្លង់សំណរបាន​មាន​​ប្រសា​សន៍​ឲ្យ​ដឹង​ថា​កម្លាំងសមត្ថកិច្ច​ចម្រុះ​ចាប់បានជនជាតិវៀតណាម​ចំនួន​១១នាក់​ព្រមទាំង​ដក​ហូត​យក​វត្ថុតាងល្មើសច្បាប់មួយចំនួនដូចជាទូក៩គ្រឿងឧបករណ៍នេសាទល្មើស​ច្បាប់​មួយចំនួន​ទៀត។​

លោកបន្តថាការបង្ក្រាបនេះមានការសហការពីថ្នាក់ក្រសួងនិងថ្នាក់ខេត្ត។គួរកត់សម្គាល់​ផងដែរ​ថាទាល់តែមានការចាក់គូថពីសំណាក់សមត្ថកិច្ចក្រសួងទើបគេឃើញម្នាក់ៗនាំគ្នាចូលរួមបង្ក្រាបតែបើមិនមាននរណាចាក់គូថនោះទេប្រាកដជាចាំតែហៃអើ ហើយ៕ជានិរន្ដរ៍

11798341_1782031628690073_1945466718_n

...

11753900_1782031622023407_773136057_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print