កម្លាំង​ចម្រុះ​​ បន្តចុះ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​ឃុំ​ផ្លូវ​ទូក​ ស្រុក​កំពង់លែង​

ចែករំលែក៖

ខេត្ត​​កំពង់ឆ្នាំង​៖​ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​០៩​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ប្រឡាយ​មាស​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់លែង​ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ជលផល​ រួម​ជាមួយ​សហគមន៍​នេសាទ​ក្រង​ផ្តិល​ កាលពីថ្ងៃទី​៨​ ខែកក្កដា​ម្សិលមិញនេះ​​ បានចុះ​បង្ក្រាប​បទល្មើស​នេសាទ​នៅ​ចំណុច​ វាលភក់​.​ សោក​មោក​ កុក​ពង​.​ នៅ​ក្នុងភូមិ​សាស្ត្រ​ ភូមិ​ស្លត​ ឃុំ​ផ្លូវ​ទូក​ ស្រុក​កំពង់លែង​ ។​

ក្នុង​កិច្ច​ប្រតិបត្តិការ​ខាងលើ​នេះ​ កម្លាំងចម្រុះ​សរុប​ចំនួន​១២​នាក់​ មធ្យោបាយ​ធ្វើ​ដំណើរ​បា​ឡា​ស្មាច់​ចំនួន​០៣​ គ្រឿង​ ។​

​របាយការណ៍​ដដែល​បន្តថា​ ជាក់ស្ដែង​កម្លាំង​ជំនាញ​បានធ្វេីការ​បង្ក្រាប​ និង​ដកហូត​វត្ថុតាងរួមមាន​៖​ របាំង​សាច់​អួន​ចំនួន​០៣​កន្លែង​ប្រវែង​៥០០​ម៉ែត្រ​,​លប​លូ​សាច់​អួន​ចំនួន​០៨,​បង្គោល​ចំនួន​២០០​ដើម​,​ចាក់​ព្រ​លែង​ត្រី​ចម្រុះ​ចំនួន​០៥​គីឡូក្រាម​,​សម្ភារៈ​ឧបករណ៍​ត្រូវ​បាន​បំផ្លាញ​ចោល​នៅ​នឹង​កន្លែង​ ៕ដោយ​៖អារុណ​រះ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print