ខេត្តកំពង់ឆ្នាំង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃសៅរ៍ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប្រឡាយមាស នៃអធិការដ្ឋាននគរបាលស្រុកកំពង់លែង សហការជាមួយកម្លាំងសមត្ថកិច្ចជលផល រួមជាមួយសហគមន៍នេសាទក្រងផ្តិល កាលពីថ្ងៃទី៨ ខែកក្កដាម្សិលមិញនេះ បានចុះបង្ក្រាបបទល្មើសនេសាទនៅចំណុច វាលភក់. សោកមោក កុកពង. នៅក្នុងភូមិសាស្ត្រ ភូមិស្លត ឃុំផ្លូវទូក ស្រុកកំពង់លែង ។
ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងចម្រុះសរុបចំនួន១២នាក់ មធ្យោបាយធ្វើដំណើរបាឡាស្មាច់ចំនួន០៣ គ្រឿង ។
របាយការណ៍ដដែលបន្តថា ជាក់ស្ដែងកម្លាំងជំនាញបានធ្វេីការបង្ក្រាប និងដកហូតវត្ថុតាងរួមមាន៖ របាំងសាច់អួនចំនួន០៣កន្លែងប្រវែង៥០០ម៉ែត្រ,លបលូសាច់អួនចំនួន០៨,បង្គោលចំនួន២០០ដើម,ចាក់ព្រលែងត្រីចម្រុះចំនួន០៥គីឡូក្រាម,សម្ភារៈឧបករណ៍ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង ៕ដោយ៖អារុណរះ