តំណាងលោកស្នងការ ស ថេត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ផន សុភ័ក្ត្រ អធិការរងនគរបាលខណ្ឌជ្រោយចង្វាដែលបានទទួលមរណភាពដោយសារខ្យល់គរ

ចែករំលែក៖

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី និងលោកវរសេនីយ៍ឯក យ៉ែម នៅ ស្នងការរង រួមជាមួយលោក​វរសេនីយ៍ទោ​ លៀក​ ចាន់រាបសា​ អធិការនគរបាលខណ្ឌជ្រោយចង្វាបានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកវរសេនីយ៍ទោ ផន សុភ័ក្ត្រ អធិការរងនគរបាលខណ្ឌជ្រោយចង្វាដែលបានទទួលមរណភាពដោយសារខ្យល់គរ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ក៏បានពាំនាំប្រសាសន៍ផ្តាំផ្ញើ ចូលរួមរំលែកទុក្ខនូវការបាត់បង់ ធនធានមនុស្សក្នុងជួរកងកម្លាំងនគរបាលជាតិរបស់លោកស្នងការ ព្រមទាំងនាំយកបច្ច័យចូលបុណ្យប្រគល់ជូនក្រុមគ្រួសារសពលោកវរសេនីយ៍ទោ រួមមាន៖
– ថវិកាលោកស្នងការចំនួន២លានរៀល
– ថវិកាសមាគមមិត្តនគរបាលជាតិចំនួន ៦លានរៀល
– ថវិកាលោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ចំនួន៤០ម៉ឺនរៀល
– ថវិកាលោកវរសេនីយ៍ឯក យ៉ែម នៅ ចំនួន២០ម៉ឺនរៀល
– ថវិកាអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាចំនួន១.៩៨០ដុល្លារ ​និងសម្ភារ(ក្តារមឈូសសម្រាប់បញ្ចុះសព, ទឹកបរិសុទ្ធ , ទឹកផ្លែឈើ ) ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print