លោក ហ៊ុនម៉ានី : ថ្ងៃអនាគតយើងនឹងរស់នៅ ដោយមិនអាចអវត្តមានបច្ចេកវិទ្យាបាននោះទេ

ចែករំលែក៖

ភ្នំពេញ : ទៅថ្ងៃអនាគត ទោះបីយើងមិនដឹងឲ្យប្រាកដនៅឡើយថាតើអ្វីទៅដែលអាចជាឱកាស ឬបញ្ហាប្រឈម នៃការឈានចូលមកដល់នៃបដិវត្តន៍ឧស្សាហកម្ម៤.០ ក៏ពិតមែន តែអ្វីដែលចាំបាច់បំផុត គឺយើងត្រូវចាប់ផ្តើមគិត ត្រៀមខ្លួន ហើយយកចិត្តទុកដាក់លើអ្វីដែលយើងគួរធ្វើ និងចាប់ផ្តើមធ្វើចាប់ពីពេលបច្ចុប្បន្ន។ ថ្ងៃអនាគតយើងនឹងរស់នៅ ដោយមិនអាចអវត្តមានបច្ចេកវិទ្យាបាននោះទេ។ បច្ចេកវិទ្យានេះមានការវិវត្តជារៀងរាល់ថ្ងៃ រាល់វិនាទី ដូច្នេះ ចង់ឬមិនចង់ យើងត្រូវតែរៀនសូត្រឲ្យបានច្រើន ដើរតាមឲ្យទាន់សម័យកាលបច្ចេកវិទ្យា និងត្រៀមខ្លួនឲ្យបានរួចរាល់ជានិច្ចក្នុងនាមជាពលរដ្ឋឌីជីថល។ បរិបទបដិវត្តន៍ឧស្សាហកម្ម៤.០នេះ យើងគប្បីក្តាប់យកឱកាសផង ហើយត្រៀមខ្លួនរួចជាស្រេចក្នុងករណីមានហានិភ័យផង។ នេះជាការថ្លែងរបស់ លោក ហ៊ុនម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ សិក្ខាសាលាជាស៊េរីវគ្គទី៥ ស្តីពី ការជំរុញសហគ្រិនភាពជាយុវជន ក្រោមប្រធានបទ ”ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce)” ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលម៉ានី នៃអគារKampus។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា, នេះជាការឆ្លើយតបជូនប្អូនស្រីដែលជាសមាជិកា ស.ស.យ.ក. នៃវិទ្យាស្ថានវ៉ាន់ដា ដែលបានលើកឡើងជាសំណួរថា តើបដិវត្តន៍ឧស្សាហកម្ម៤.០ ផ្តល់ជាគុណវុឌ្ឍអ្វីខ្លះ? ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print