ខេត្តកណ្តាលៈ យុវតីម្នាក់បានផឹកថ្នាំសម្លាប់ខ្លួនគ្រាន់តែខឹងឪពុកម្តាយស្តីបន្ទោសតិចតួចរឿងមិនអោយយកអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារទៅកែឈ្មោះចូលធ្វើការ។
កើតការណ៍ខាងលើនេះបានកើតឡើងកាលពី វេលាម៉ោង២៤និង៥២នាទីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦
ចំណុចលើផ្ទះ ឈ្មោះ អ៊ុំ ចក់ ភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះ ឈ្មោះ មាន សុធាន ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករទីលំនៅបច្ចុប្បន្ន ភូមិបឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។
មុនពេលកើតហេតុជនរងគ្រោះធ្វើការរោងចក្រនៅភ្នំពេញប៉ុន្តែក្រោយមកអាយុមិនគ្រប់រោងចក្រមិនទទួលឲ្យធ្វើបន្តទៀត។
លុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៧និង០០ នាទីជនរងគ្រោះបានត្រឡប់មកដល់ផ្ទះវិញបានដើររកខ្ចីអត្តសញ្ញាណបណ្ណនិងសៀវភៅរបស់គេដែលគ្រប់អាយុដើម្បីកែច្នៃបំណងឲ្យបានចូលធ្វើការរោងចក្រវិញតែត្រូវឪពុកម្តាយ ស្តីបន្ទោសមិនឲ្យខ្ចីរបស់គេ ជនរងគ្រោះក៏បានទៅទិញថ្នាំបំពុលសត្វកណ្តុរមកផឹកនិងទូរស័ព្ទប្រាប់ម្តាយមីងថាខ្លួនលាសិនហើយ ម្តាយមីងក៏ប្រាប់ឪពុកម្តាយបង្កើតហើយបាននាំគ្នាឡើងទៅមើលជនរងគ្រោះលើផ្ទះទើបដឹងថាជនរងគ្រោះផឹកថ្នាំពុលក៏យកទៅសង្រ្គោះនៅពេទ្យគរគីស្រុកកៀនស្វាយតែគ្រូពេទ្យមិនអាចសង្រ្គោះបាន ជនរងគ្រោះបានស្លាប់តែម្តង។
សមត្ថកិច្ចបញ្ជាក់ថាៈ តាមការសន្និដ្ឋាន គឺខឹងនិងឪពុកម្តាយ រឿងមិនឲ្យខ្ចីអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារគេ កែអាយុទៅធ្វើការរោងចក្រ។
ករណីនេះ សមត្ថកិច្ច អាជ្ញាធរ គ្រូពេទ្យ និង ក្រុមគ្រួសារសព បានពិនិត្យឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារផឹកថ្នាំពុលស្លាប់ពិតប្រាកដមែន
ក្រោយពិនិត្យរួចបានប្រគល់សាកសពជូន ឪពុកបង្កើតឈ្មោះ អ៊ុំ ចក់ យកទៅធ្វើបុណ្យតាមប្រពៃណី៕
សុខ ខេមរា