ភ្នំពេញ : នៅរសៀលថ្ងៃទី១១ ខែកក្ដដា ឆ្នាំ២០២២ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីលោក នាឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីភាពក្នុងកម្មវិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្ដិជូនមន្ត្រីអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល និងស្រុកមុខកំពូល នៅសាលាស្រុកខ្សាច់កណ្ដាល រួមមាន៖
ក.តែងតាំងមុខតំណែង
– នាយប៉ុស្តិ៍ ចំនួន១០នាក់ នាយរងប៉ុស្តិ៍ ចំនួន១៧នាក់ នាយផ្នែក ចំនួន០៨នាក់ និងនាយរងផ្នែក ចំនួន១៣នាក់។
ខ.បំពាក់ឋានន្ដរសក្ដិ
-អនុសេនីយ៍ឯក ចំនួន៣៧នាក់
-អនុសេនីយ៍ទោ ចំនួន១៧នាក់ -អនុសេនីយ៍ត្រី ចំនួន០៣នាក់ -ព្រឹន្ទបាលឯក ចំនួន០៦នាក់សរុបរួម : ១១១នាក់។
ក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោស្នងការ មានប្រសាសន៍ផ្តាំផ្ញើដល់កងកម្លាំងនគរបាលជ័យលាភីទាំងអស់ ត្រូវយកចិត្តទុកដាក់ដូចខាងក្រោមៈ
-ខិតខំប្រឹងប្រែង
បន្តសកម្មភាពបម្រើប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានសន្តិសុខជូនប្រជាពលរដ្ឋ
-ធានាឲ្យបានក្នុងការផ្តល់សេវាសាធារណៈជូនប្រជាបលរដ្ឋ
ឲ្យបានឆាប់រហ័ស ដោយឥតលក្ខខណ្ឌ
-ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព គ្មានអំពើលួច ឆក់ គ្មានការប្រើប្រាស់ជួញដូរគ្រឿងញៀន គ្មានក្មេងទំនើង សំដៅយ៉ាងណាធ្វើឲ្យភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព
-រៀបចំកម្លាំងប្រចាំការនៅតាមអង្គភាព២៤/២៤ម៉ោង សម្រាប់ចេញអន្តរាគមន៍បានទាន់ពេលវេលា និងធ្វើការចេញល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួនដើម្បីធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ល្អនៅក្នុងមូលដ្ឋាន ៕
ដោយ : សិលា