ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៣៨​នាក់​ ក្នុងការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូ​ទាំង​ប្រទេស​ចំនួន​១០​ករណី​ នាថ្ងៃ​ទី​១១​កក្កដា​នេះ!

ចែករំលែក៖

​ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃ​ចន្ទ​ទី​១១​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យ​ចំនួន​៣៨​នាក់​(​ស្រី​១​នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១០​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​១១​ ខែកក្កដា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​ 

​ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៣៨​នាក់​ រួម​មាន​៖​ ជួញដូរ​ ៣​ករណី​ ឃាត់ខ្លួនមនុស្ស​​ ៩​នាក់​ ,ដឹក​ជញ្ជូន​ រក្សា​ទុក​ ២​រ​ណី​​ឃាត់ខ្លួនមនុស្ស​ ២​នាក់​ ,ប្រើប្រាស់​ ៥​ករណី​ ឃាត់ខ្លួនមនុស្ស​​ ២៧​នាក់​(​ស្រី​ ១​នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​១១​ ខែកក្កដា​ រួម​មាន​៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មេីនិង​ ៤,៥២​ក្រាម​ និង​១៧​កញ្ចប់​តូច​ ។​

​លទ្ធផល​ខាងលើ​ ៧​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ៧​អង្គភាព​ 

១​ /​ មន្ទីរ​៖​ ប្រើប្រាស់​ ៤​ករណី​ ឃាត់​ ១៤​នាក់​ ស្រី​ ១​នាក់​។​ 

២​ /​ កំពង់ចាម​៖​ ប្រើប្រាស់​ ១​ករណី​ ឃាត់​ ១៣​នាក់​។​ 

៣​ /​ កំពង់ឆ្នាំង​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៣​នាក់​ ចាប់​យក​Ice​ ០,២៨​ក្រាម​។​ 

៤​ /​ កំពង់ស្ពឺ​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២,៣៨​ក្រាម​។​ 

៥​ /​ កំពត​៖​ ជួញដូរ​ ១​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ១,៨៦​ក្រាម​។​ 

៦​ /​ ព្រះ​វិហារ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​ 

៧​ /​ ក្រចេះ​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ១​នាក់​ ចាប់​យក​Ice​ ១៥​កញ្ចប់​តូច​ ៕ដោយ​៖សហការី​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print