នំបញ្ចុកក្បាលត្រីបាក់រនាស់ឬហៅម្យ៉ាងទៀតថា”នំបញ្ចុកឆ្កែកេះ”ល្បីថាឆ្ងាញ់និងលក់មួយថ្ងៃអស់ជិត១០០គីឡូក្រាម

ចែករំលែក៖

ខេត្តស្វាយរៀង៖ ពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ១៣ក៏ដូចបងប្អូនពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀងភាគតិចណាស់ដែលថាមិនស្គាល់កន្លែងលក់នំបញ្ចុកសម្លខ្មែរជាមួយក្បាលត្រីល្បីថាឆ្ងាញ់ឬហៅម្យ៉ាងទៀតថា(នំបញ្ចុកឆ្កែកេះ)ដែលល្បីហើយលក់អស់ជិត១០០គីឡូក្រាមក្នុងមួយថ្ងៃ។ នៅរាល់ពេលព្រឹកចាប់តាំងពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យគេតែងតែឃើញមានមនុស្សម្នាយ៉ាងច្រើនមានទាំងមន្ត្រីរាជការនាំគ្នាមករកអាហារពេលព្រឹក ជាពិសេសអ្នកដែលចូលចិត្តពិសានំបញ្ចុកសម្លខ្មែរជាមួយក្បាលត្រីតែងតែសរសើរមិនដាច់ពីមាត់តៗគ្នាថាឆ្ងាញ់ ហើយនៅពេលមានបុណ្យជាតិម្តងៗដូចជា បុណ្យចូលឆ្នាំ ភ្ជុំ​បិណ្ឌ និងកម្មវិធី​បុណ្យ ជប់លៀង ឬកម្មវិធីផ្សេងៗក៏មានអ្នកមកកុម្មង់ទិញផងដែរ។​
ក្រៅពីនំបញ្ចុកសម្លខ្មែរក៏មាននំបញ្ចុកសម្លណាំយ៉ា និងមានបន្លែច្រើនមុខដាក់សម្រាប់ឱ្យភ្ញៀវថែមតាមចិត្តចង់ ហើយតម្លៃវិញក៏ទទួលយកបានផងដែរ ដោយមួយចានត្រឹមតែ៣០០០រៀល តែបើកុម្មង់អាចថ្លៃជាងនេះបន្តិច។ ចំណែកក្បាលត្រីថ្លៃចាប់ពី៤០០០រៀលដល់៨០០០រៀលតាមតូចឬធំ។

ថ្ងៃនេះក្រុមការងារយើងសូមបង្ហាញកន្លែងលក់នំបញ្ចុកឆ្ងាញ់ល្បីសម្រាប់អ្នកខេត្តស្វាយរៀងដែលមានទីតាំងនៅភូមិ ធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលអ៊ំស្រីជាអ្នកលក់នំបញ្ចុកបានប្រាប់ថាគាត់លក់រយៈពេលជាង២០ឆ្នាំមកហើយ។
បើតាមអ៊ំស្រីឈ្មោះ សុខ ម៉ារ៉េន ដែលជាអ្នកលក់នំបញ្ចុករស់នៅភូមិ ធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀងបានប្រាប់ក្រុមភ្នាក់ងារសារព័ត៌មានយើងឱ្យដឹងថា មុខរបរលក់នំបញ្ចុកនេះធ្វើឱ្យគ្រួសាររបស់គាត់ធូរធារមួយកម្រិត ក្រោយពីការងារធ្វើស្រែចម្ការនិងរកចំណូលចូលក្នុងគ្រួសារនិងការសិក្សារបស់កូនៗគាត់ ដោយក្នុងថ្ងៃសម្រាកលក់អស់ជិត១០០គីឡូ ឯថ្ងៃធម្មតាលក់អស់តែ៤០គីឡូក្រាមទៅ៦០គីឡូក្រាមប៉ុណ្ណោះ។​

អ៊ំស្រីខាងលើបានបញ្ជាក់ឱ្យដឹងពីការដែលគេដាក់ឈ្មោះឱ្យថា«នំបញ្ចុកឆ្កែកេះ»នេះថា ដើមទងនៃមូលហេតុដោយសារផ្ទះរបស់គាត់កាលពីមុនមានចិញ្ចឹមសត្វឆ្កែហើយសត្វឆ្កែនេះវាចេះខ្លាំងណាស់ ពេលភ្ញៀវចូលមកហូបនំបញ្ចុកសត្វឆ្កែនេះតែងតែមកកេះភ្ញៀវដើម្បីដាក់ឆ្អឹងឱ្យវាសុី ហើយពេលសត្វឆ្កែសុីរបស់ដែលយើងដាក់ឱ្យអស់គឺវាកេះទៀត ដោយទាល់តែភ្ញៀវហូបអស់ចេញទៅវិញទើបវាលែងកេះ។ ដូច្នេះហើយបានគេដាក់ឈ្មោះឱ្យថានំបញ្ចុកឆ្កែកេះ ឬនំបញ្ចុកបាក់រនាស់ ហើយនំបញ្ចុកបាក់រនាស់គឺយកឈ្មោះតាមភូមិបាក់រនាស់ដែលបច្ចុប្បន្ននេះប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងហៅតៗគ្នាថានំបញ្ចុកឆ្កែកេះ៕

...

ហ្វេកប៊ុក ឯកឧត្តម ខៀវ កញ្ញារិទ្ធិ(រូបថត វណ្ណៈ)អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print