គិតត្រឹម​ម៉ោង​១៤:៣០នាទី​​ ថ្ងៃ​ទី​១២ ស្ថានភាព​កម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង​ ចន្លោះ​គីឡូម៉ែត្រ​ 115-116​ ក្នុង​ភូមិ​សាស្ត្រ​ ភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ទឹក​ហក់ឡេីងដល់កម្ពស់៥,៦០ម៉ែត្រ​​ពីបាតស្ទឹង

ចែករំលែក៖

ខេត្តព្រះសីហនុ : គិតត្រឹម​ម៉ោង​១៤:៣០នាទី​​ ថ្ងៃ​ទី​១២ ខែ​កក្កដា​​​ ឆ្នាំ​២០២២​ ស្ថានភាព​កម្ពស់ទឹកនៅចំណុចស្ពានស្ទឹងសំរោង​ ចន្លោះ​គីឡូម៉ែត្រ​ 115-116​ ក្នុង​ភូមិ​សាស្ត្រ​ ភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ទឹក​ហក់ឡេីងដល់កម្ពស់៥,៦០ម៉ែត្រ​​ពីបាតស្ទឹង​។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹង ពីរដ្ឋបាលសាលាខេត្តព្រះសីហនុនៅរសៀលថ្ងៃទី 12 ខែកក្កដា ឆ្នាំ 2022។

តាមការសន្និដ្ឋានបើភ្លៀងនៅតែបន្តធ្លាក់នារសៀលថ្ងៃនេះ កម្ពស់ទឹកអាចនឹងហក់ឡេីងដល់កម្រិតប្រកាស​អាសន្ន​ កម្ពស់៦.២ម៉ែត្រ នឹងលិចលើផ្លូវជាតិលេខ៤តែម្ដង។

ករណីទឹកនៅបន្ដជន់ឡើងហើយលិចលើផ្លូវជាតិនោះ អាជ្ញាធរនឹងត្រូវបង្ខំចិត្តបិទចរាចរណ៍ត្រង់ចំណុចនេះជាបណ្ដោះអាសន្នតែម្ដង។ រដហឋបាលខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅតំបន់ខាងលើ ទាំងអ្នកដែលត្រូវធ្វើដំណើរឆ្លងកាត់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នបន្ថែមទៀត ជាមួយនឹងស្ថានភាពលិចលង់នៅពេលនេះ។

សូមបញ្ជាក់ថាគិតត្រឹមម៉ោងនេះចរាចរ​ណ៍​តាមផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានស្ទឹងសំរោង រថយន្ត​តូច​ ​ធំ អាចធ្វើ​ដំណើរ​ចរាចរណ៍ទៅមកធម្មតា។

សូមជម្រាបជូនបន្ថែមថា គណៈបញ្ជាការឯកភាពស្រុកកំពង់សីលា បានដឹកនាំកម្លាំងចុះពិនិត្យ នឹងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយសារស្ថានភាពគ្រោះទឹកជំនន់បង្កឱ្យមានផលប៉ះពាល់ដល់ការរស់នៅ និងដំណាំរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងអាត់ ( ចំណុចក្រាំងអាត់ចាស់ ) ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលមានប្រជាពលរដ្ឋរស់នៅសរុបចំនួន៤២គ្រួសារ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print