ដីអភិរក្សជីវ:ចម្រុះជាដែនជម្រកសត្វព្រៃ នៅចំណុចអូរក្រឡាពស់ ដល់ភ្នំគល់ ត្រូវរលាយក្លាយជាវាលរហោស្ថាន ពីសំណាក់ឧក្រិដ្ឋ​ជន​ឈ្មោះយ៉ោក ស្លះ ជាមេឃ្លោងនិងបក្សពួក ៣នាក់ទៀត

ចែករំលែក៖

​​​ខេត្តស្ទឹងត្រែង: គៀងគរពលរដ្ឋ បំបែកក្បាលដី ជាលុយ១ពាន់ដុល្លា ព្រោះតែប្រយោជន៍បំពេញក្រពះ ជ្រកក្រោមស្លាកយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលពលរដ្ឋរស់នៅប្រកបរបរកសិកម្ម លើដី ដែលពាក់ព័ន្ធ ក្នុងដែនគ្រប់គ្រងរបស់អភិរក្ស ជីវៈចម្រុះ និងច្រករបៀង។ ទើបមេឃ្លោងឧក្រិដ្ឋជនរូបនេះ បំផុសគៀងគរពលរដ្ឋកាប់បំផ្លាញព្រៃឈើ  យកដីនិងឆក់ឱកាសគេងចំណេញព្រោះតែប្រយោជន៍ ដោយមានការបើកភ្លើងខៀវ លួចឃុបឃិតគ្នាជាប្រព័ន្ធ។ ជាមួយអាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញមូលដ្ឋានមួយចំនួន ដោយមន្ត្រីទាំងនោះមិនបានបំពេញ និងប្រើតួនាទី ឲ្យចំគោលដៅ ច្បាស់លាស់ ដូចការសន្យាស្បត់សច្ចាប្រណិធាន មុននិងចូលកាន់តំណែង ថាស្មោះនិងបម្រើជាតិមាតុភូមិ បម្រើប្រជាពលរដ្ឋ មិនក្បត់និងឧត្តមគតិ។

តែផ្ទុយទៅវិញក្បត់និងពាក្យសម្បត់ ផ្ទុយនិងឆន្ន: និងមន:សិការខ្លួន សូម្បីតែខ្លួនឯងក៏កុហកបានដែរ មិនខុសពីពាក្យស្លោកមួយពោលថា: ត្រីងៀតឆ្លៀតពង ត្រីជាប់ម៉ងឆ្លៀតបណ្តើកូន ឬស្សីចងក្បូនឆ្លៀតដុះទំពាំង។ ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើង តែងតែដាស់តឿនគ្រើនរំលឹក ដល់មន្ត្រីថ្នាក់ក្រោមជាតិ កុំធ្វើជាមន្ត្រីគ្រាប់ល្ពៅស្ងោរ រត់មកវៃអែបស៉ីអប មន្ត្រីអស់ទាំងនេះ ត្រូវអនុវត្តន៍អភិក្រមទាំងប្រាំនេះទើបបាន! .មុជទឹក .ដុះក្អែល .ឆ្លុះកញ្ចក់ .វះកាត់ និងទី៥.ព្យាបាល!

ទើបធ្វើឲ្យពលរដ្ឋមានទំនុកចិត្ត ក្នុងនាមមន្ត្រីបម្រើរាស្ត្រ ស៉ីប្រាក់ខែរដ្ឋ ក្នុងនាមប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ត្រូវតែអនុវត្តនូវទុកកង្វល់របស់ពលរដ្ឋ រាល់ពួកគាត់ត្រូវការពឹងពាក់ ត្រូវដោះស្រាយទាន់ពេលវេលា ដើម្បីភូមិឃុំមានសុវត្ថិភាព (៩ចំណុច) ផ្តល់ជូនពលរដ្ឋនូវទំនប់ចិត្តនិងភាពកក់ក្តៅ។

ជាពិសេសដីព្រៃរបស់រដ្ឋ ក្នុងនាមជាអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំនាញ ដែលមានតួនាទីគ្រប់គ្រាន់ត្រូវអនុវត្តនិងការពារថែរក្សានូវធនធានធម្មជាតិ ដូចជាដីព្រៃឈើរបស់រដ្ឋ ដីព្រៃសហគមន៍ ហើយនេះទៀតសោតដីព្រៃជីវៈចម្រុះនេះ អំបូរទៅដោយសត្វព្រៃគ្រប់ប្រភេទរស់នៅ ដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថាន ឧទ្យានុរក្ស និងរដ្ឋបាលស្រុកសេសាន។ ត្រូវបានរលាយហិនហោចដោយសារស្នាដៃលោកយ៉ោក ស្លេះ ជនជាតិខ្មែរឥស្លាមជាមេឃ្លោង និងបក្សពួក៣នាក់ទៀត បានគៀងគរប្រជាពលរដ្ឋមកពីរបណ្តាខេត្តផ្សេងៗ មកកាប់ផ្តួលរំលំឈើយកដីជាកម្មសិទ្ធិ រួចបែងចែកជាប្លង់លក់ក្នុងក្បាលដី១ប្លង់.៥០×.០០០=៥ហិកតាតម្លៃ១០០០ដុល្លា.ស្ថិតនៅចំណុចភូមិសាស្ត្រអូរក្រឡាពស់ លាតសន្ធឹងរហូតដល់ភ្នំគល់ ស្ថិតក្នុងឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

នេះបើតាមរបាយការណ៍បញ្ចាក់របស់ អង្គការថែរក្សាការពារធម្មជាតិ បានបញ្ជាក់ថា: នៅតំបន់ទីតាំងចំណុចខាងលើ ដែលអង្គការចុះទៅដល់និងផ្តិតរូបភាព នូវសកម្មភាពកាប់រុករានទន្ទ្រានដីព្រៃ ដែលជាជម្រកសត្វព្រៃ ដែនជីវៈចម្រុះ គ្រប់គ្រងដោយមន្ត្រីបរិស្ថានឧទ្យានុរក្សនោះ។ ហើយក៏បានទទួលព័ត៌មានពីរប្រជាពលរដ្ឋខ្មែរឥស្លាម. រស់នៅទីនោះថា: មានជនជាតិខ្មែរឥស្លាមមួយក្រុម ដែលប្រមូលលុយពីពួកគេ ក្នុងមួយក្បាលដី(៧០០ដុល្លា) ថាយកទៅឲ្យអភិបាលរងខេត្តម្នាក់ ដើម្បីយកទៅរត់ការធ្វើប្លង់។ ពួកគេបញ្ចាក់ថា: បើអ្នកណាមិនបង់លុយឲ្យទេ គេនិងបណ្តេញចេញពីទីនោះភ្លាម ហើយឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង ពាក់ព័ន្ធកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋ។

ក្នុងរបាយការណ៍ដ៏ដែលបានបន្តថា: ប្រជាពលរដ្ឋឈ្មោះ(មេត) បានបញ្ចាក់ទៀតថា: ឈ្មោះយ៉ោក ស្លេះ ជនជាតិខ្មែរឥស្លាម ជាមេខ្យល់ រួមនិងបក្សពួក៣នាក់ទៀត ទី១.ឈ្មោះសុះ ហ្វើត ទី២.ឈ្មោះជេត ម៉ាត់ ទី៣.ម៉ាជេត ហូសេន ដែលបានគៀងគរពួកគាត់មករស់នៅទីនេះ ចំនួន៤០គ្រួសារ ហើយក្នុងមួយក្បាលដីមានប្រវែង.៥០ម៉ែត្រ×១០០០ម៉ែត្រ ពួកគេលក់ក្នុងតំលៃ(១០០០ដុល្លា) ស្រាប់តែមកដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ បក្សពួករបស់លោកយ៉ោក ស្លេះ បានមកទាលុយបន្ថែមទៀត ក្នុងមួយក្បាលដី៧០០ដុល្លា. ហើយពួកគេគម្រាមថា: បើព្រមបង់បន្ថែមឲ្យទៀតទេ ពួកគេនិងឲ្យមន្ត្រីបរិស្ថាន រួមនិងកម្លាំងសឹករងស្រុកសេសាន ចាប់ខ្លួន ព្រោះពួកគេខំរៀបចំដី ឲ្យថ្នាក់ខេត្តចំនួន(៥០ហិកតា) ហើយថ្នាក់ខេត្ត ក៏បានប្រគល់ច្បាប់ចំពោះកិច្ច ដើម្បីចុះវាស់វែងស្រង់ទិន្នន័យ ចំនួនក្បាលដី ឲ្យពួកគេធ្វើហើយ។

ពាក់ព័ន្ធករណីការកាប់រុករានទន្ទ្រានដីព្រៃរបស់រដ្ឋខាងលើ ដែលក្រុមឧក្រឹដ្ឋជនបានគៀងគរពលរដ្ឋ ចំនួន៤០គ្រួសារមករស់នៅខុសច្បាប់នេះ លោកសុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន លោកបានឲ្យដឹងតាមតេឡេក្រាម នូវរសៀលថ្ងៃទី១២ ខែកក្កដានេះថា: លោកបានជ្រាបខ្លះៗដែរ តែនៅមិនទាន់បានទទួលព័ត៌មានណាមួយ ឲ្យជាក់លាក់នៅឡើយទេ ហើយម្យ៉ាងទៀត តំបន់ព្រៃក្រឡាពស់ មានការលំបាកសម្រាប់ក្រុមការងារ ផ្លូវក៏លំបាកចូលទៅដល់គោលដៅ ហើយក្នុងអំឡុងយុទ្ធនាការ ឃោសនារកសម្លេងឆ្នោតផង វាងាយស្រួលជនខិលខូចមានឪកាស ធ្វើសកម្មភាពបទល្មើសទាំងនេះ។ លោកអភិបាលស្រុកក៏បញ្ចាក់ដែរថា: ក្នុងសកម្មភាពនេះដែរ កម្លាំងសមត្ថកិច្ចចម្រុះក៏បានឃាត់ខ្លួន ក្រុមជនល្មើសបានចំនួន២នាក់ ជាជនជាតិខ្មែរឥស្លាមផងដែរ។ ដោយ:មាសសុផាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print