កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ផ្នែក​អនុវត្ត​ដីកា​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ខេមរភូមិន្ទ​ ចុះ​អនុវត្ត​ដីកា​ឃាត់ខ្លួន​បុរស​ម្នាក់​ពី​បទ​ មនុស្សឃាត​ដោយ​ចេតនា​

ចែករំលែក៖

ខេត្ត​​កោះកុង​៖​ លោក​វរសេនីយ៍ឯក​ ឆឹង​ វាសនា​ ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់​ នៅ​រសៀលថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៤​និង​៥០​នាទី​ បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផ្នែក​អនុវត្ត​ដីកា​ សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ​ បាន​ចុះ​អនុវត្ត​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៧១៣​ ច​.​ខ​ ចុះ​ថ្ងៃ​ទី​១២​ខែវិច្ឆិកា​ឆ្នាំ​២០១៣​ចេញ​ដោយ​លោក​ ថា​ន់​ ឡេ​ង​ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តកំពង់ចាម​ ចាប់​ឃាត់ខ្លួន​ឈ្មោះ​ កាំ​ង​ វុ​ទ្ធី​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ទីលំនៅ​សព្វថ្ងៃ​ភូមិ​សន្ទៃ​ ឃុំ​ព្រែក​ពោធិ​ ស្រុក​ស្រី​សន្ធរ​ ខេត្តកំពង់ចាម​ ពី​បទ​ មនុស្សឃាត​ដោយ​ចេតនា​ ប្រព្រឹត្ត​នៅ​ភូមិ​ស្វាយ​ស្រណោះ​ ឃុំ​រកា​អារ​ ស្រុក​កងមាស​ ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី​៣​ ខែឧសភា​ ឆ្នាំ​ឆ្នាំ​២០១២​ ។​

​លោក​វរសេនីយ៍ឯក​ ឆឹង​ វាសនា​ បានអោយ​ដឹង​ថា​ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជន​ត្រូវ​ចោទ​នៅ​ចំណុច​ភូមិ​ស្ទឹង​វែង​ សង្កាត់​ស្ទឹង​វែង​ ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​ ។​

​បច្ចុប្បន្ន​ ជន​ត្រូវ​ចោទ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ រង់ចាំ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ចាម​ ដើម្បី​មក​ធ្វើ​កំណត់ហេតុ​ប្រគល់​-​ទទួលយក​ទៅ​ខេត្តកំពង់ចាម​ចាត់ការ​តាម​នីតិវិធី​ ៕អរុណរះ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print