អាជ្ញាធរអនុញ្ញាតឱ្យបើកដំណើរការរថយន្តតូច-ធំ ធ្វើចរាចរណ៍ទៅមកជាធម្មតាឡើងវិញ លើកំណាត់ផ្លូវជាតិលេខ៤ នៅស្រុកកំពង់សីលា ក្រោយទឹកបានស្រក

ចែករំលែក៖

ខេត្តព្រះសីហនុ : នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ រដ្ឋបាលខេត្តព្រះសីហនុ មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នក ឧកញ៉ា លោកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជួនដោយរថយន្ត និងសាធារណ ជន ឱ្យបានជ្រាបថា៖ មកដល់វេលាព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះ កម្រិតជំនន់ទឹកភ្លៀងបានថយចុះ ជាបណ្តើរៗស្រុកផុតពីកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១១៥-១១៦ ស្ថិតក្នុងភូមិស្ទឹងសំរោង ឃុំ អូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលបានជន់លិចកាលពីម្សិលមិញ។

ដូចនេះ រដ្ឋបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទចរាចរឆ្លងកាត់កំណាត់ផ្លូវជាតិ លេខ៤ ត្រង់ចំណុចនោះឡើងវិញបានចាប់ពីពេលជូនដំណឹងនេះតទៅ។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក ឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ម្ចាស់ក្រុមហ៊ុនដឹកជញ្ចូនដោយរថយន្ត និងសាធារណជន មេត្ត ជ្រាប ហើយសូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ យោគយល់អធ្យាស្រ័យ និងចូលរួមសហការជាមួយ អាជ្ញាធរមានសមត្ថកិច្ចឱ្យបានល្អប្រសើរ។

ទទួលបានសេចក្តីជូនដំណឹងនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានា អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយ ជួយសម្របសម្រួល និងចាត់តាំងអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ។
លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធខេត្ត ព្រះសីហនុ បានបញ្ជាក់ថា, នៅវេលាម៉ោង០៩:០០នាទីព្រឹក ព្រឹក​ថ្ងៃ​ទី​១៣ ខែ​កក្កដា​​​ ឆ្នាំ​២០២២​ លោក បានអមដំណើរលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹកភ្លៀង នៅចំណុច​ស្ពាន​ស្ទឹង​សំរោង​ ចន្លោះ​គីឡូម៉ែត្រ​លេខ​ ១១៥-១១៦ ស្ថិតក្នុង​​​ភូមិ​ស្ទឹង​សំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ។

បបច្ចុប្បន្នស្ថានភាពទឹកមានកម្ពស់ ៥,២៨​ ម៉ែត្រ​ពីបាតស្ទឹង​ និងបានស្រកចុះបណ្តេីរៗទៅវិញ​ អស់​ពីលេីថ្នល់ជាតិ​ ចំពោះការធ្វើដំណើរទៅនិងមកទាំងរថយន្តតូច​ ធំ បើកចរាចរណ៍ជាធម្មតា នៅចំណុចស្ពានស្ទឹងសំរោង​៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print