សេចក្តីជូនដំណឹង ស្តីពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ

ចែករំលែក៖

ខេត្តកំពត : នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណៈជនមេត្តា ជ្រាបថា តាមការជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភ្លៀងនឹងបន្តធ្លាក់ចាប់ពីថ្ងៃទី១៣ រហូត ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់។ តាមស្ថានភាព អាកាសធាតុនេះ ភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ជាពិសេសតំបន់ទំនប់វារីអគ្គិសនីកំចាយ ទឹកក្នុងអាងទំនប់ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨:០០នាទីព្រឹក ទឹកមានកម្ពស់ ១៤៧.៥៩ម ទឹកហូរចូលអាងមាន ចំនួន ១,០៨៨.៥ម៣)វិនាទី។

ក្រុមការងារបច្ចេកទេសទំនប់វារីអគ្គិសនីកំចាយ បានធ្វើការបើកទ្វារទឹកចំនួន០៣. កម្ពស់២ម៉ែត្រ ដើម្បីរំដោះទឹកចេញពីទំនប់ និងលំហូរចេញមានចំនួន ៧៨៣,៩ ម៣ វិនាទី។ ដូច្នេះស្ថានភាពទឹកព្រែកនឹង មានកម្ពស់លើសពីធម្មតា។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជន ជ្រាបជាព័ត៌មាន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print