ស្រីលង្កាប្រកាសអាសន្នទូទាំងប្រទេស ដើម្បីរៀបចំសន្តិសុខសណ្តាប់ធ្នាប់ឡើងវិញ

ចែករំលែក៖

ការិយាល័យនាយករដ្ឋមន្ត្រី ស្រីលង្កា បានប្រកាសអាសន្នទូទាំងប្រទេស ក្រោយប៉ុន្មានម៉ោងដែលប្រធានាធិបតី Gotabaya Rajapaksa ចាកចេញពីប្រទេសជាតិនៅថ្ងៃទី១៣ខែកក្កដា ។

សារព័ត៌មាន AFP បានដកស្រង់សម្តី នាយករដ្ឋមន្ត្រី Ranil Wickremesinghe បានបញ្ជាក់ថា«ប្រធានាធិបតី បានចាកចេញពីប្រទេស រដ្ឋាភិបាលបានសម្រេចប្រកាសអាសន្នដើម្បីទប់ស្កាត់ស្ថានភាពនៅក្នុងប្រទេស »។
នេះជាលើកទីបីហើយក្នុងរយៈពេល ៣ខែកន្លងមក ដែលប្រទេសស្រីលង្កា សម្រេចប្រកាសអាសន្នទូទាំងប្រទេស។
កម្លាំងប៉ូលិសកំពុងតែអនុវត្តច្បាប់អាសន្ន គ្មានពេលកំណត់នៅតាមបណ្តាខេត្ត ក្នុងនោះមានទាំងរដ្ឋធានីកូឡំប៊ូ ដើម្បីទប់ស្កាត់ការធ្វើបាតុកម្មកាន់តែកើនឡើង ក្នុងពេលប្រធានាធិបតី Rajapaksa ទៅកាន់ប្រទេសម៉ាឌីវ។
ពលរដ្ឋរាប់សិបពាន់នាក់បាននាំគ្នាដង្ហែរក្បួនបាតុកម្ម ឡោមព័ទ្ធការិយាល័យនាយករដ្ឋមន្ត្រី បង្ខំឲ្យប៉ូលិសត្រូវតែប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីទប់ស្កាត់ការធ្វើបាតុកម្ម ។ នៅថ្ងៃទី១៣ខែកក្កដានេះដែរ កម្លាំងទាហានអាកាសស្រីលង្កាបានប្រកាសថា ប្រធានាធិបតីបានចាកចេញពីប្រទេសទៅកាន់ ម៉ាឌីវ ៕

...

រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print