ភ្នំពេញ : ក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទសារព័ត៌មានស្តីពីសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពិវិសោធនមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មីនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ក្រសួងយុត្តិធម៌ សូមជម្រាបជូនដល់សាធារណជន ក៏ដូចជាអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបថា អនុវត្ត តាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងយុត្តិធម៌ នឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៥:០០ នាទីរសៀល នៅទីស្តីការក្រសួងយុត្តិធម៌ ក្រោមអធិបតីភាពរបស់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីបង្ហាញអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវ ដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ នេះបើយោងតាមជូនដំណឹង របស់ក្រសួងយុត្តិធម៌ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាន នៅរសៀលថ្ងៃទី២៣នេះ ។
ក្រសួងយុត្តិធម៌ បញ្ជាក់ថា, សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ មានផ្សព្វផ្សាយនៅក្នុងគេហទំព័ររបស់ក្រសួងយុត្តិធម៌។ អ្នកសារព័ត៌មានដែលមានបំណងចូលរួមយកព័ត៌មាន សូមទាក់ទងជាមួយលោក ជួន ចំរើន ០១២ ៩០០ ៤៤៦ ដើម្បីទទួលបាននូវប័ណ្ណចេញ-ចូលសម្រាប់សន្និសីទសារព័ត៌មាននេះ ៕
ដោយ : សុខ ខេមរា