កម្លាំងទាហានអាកាសអាមេរិក ប្រកាសទទួលបានជោគជ័យ ក្នុងការសាកល្បងមីស៊ីលល្បឿនលឿន

ចែករំលែក៖

ក្រោយការបរាជ័យជាបន្តបន្ទាប់ មក កម្លាំងទាហានអាកាសអាមេរិក បានប្រកាសទទួលបានជោគជ័យ ក្នុងការសាកល្បងមីស៊ីលល្បឿនលឿន ផលិតដោយក្រុមហ៊ុន Lockheed Martin ។

ទាំងនោះបង្ហាញឱ្យឃើញថា ការរីកចម្រើនអត់ឈប់ឈរក្នុងការស្រាវជ្រាវនិងផលិតមីស៊ីលល្បឿនលឿនរបស់អាមេរិកក្នុងការប្រកួតប្រជែងអាវុធល្បឿនលឿនជាមួយរុស្ស៊ី និងចិន ។

កាលពីថ្ងៃទី១៣ខែកក្កដា មន្ទីរបញ្ចកោណអាមេរិកបានប្រកាសពីការសាកល្បងទទួលបានជោគជ័យ នូវមីស៊ីលល្បឿនលឿនជាងសំឡេង ជាប្រភេទមីស៊ីលប្រតិកម្មរហ័ស (ARRW) នៅឆ្នេរសមុទ្រកាលីហ្វ័រនីញ៉ា ។ ការសាកល្បងត្រូវបានបាញ់ចេញពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52H។

ក្រុមហ៊ុនផលិតអាវុធរបស់អាមេរិក Lockheed បានប្រកាសថា «ការសាកល្បងទទួលបានជោគជ័យ ជាការបង្ហាញឱ្យឃើញថា សមត្ថភាពនៃមីស៊ីល ARRW ក្នុងការវាយប្រហារទៅលើគោលដៅក្នុងល្បឿនលឿនដែលសត្រូវមិនអាចការពារបាន។

ឧត្តមសេនីយ៍ Heath Collins ប្រធានកម្មវិធីស្រាវជ្រាវនិងផលិតអាវុធនៃក្រសួងការពារជាតិអាមេរិក បានប្រកាសថា ការសាកល្បងដោយជោគជ័យនេះជាមូលដ្ឋានគ្រឹះដើម្បីធ្វើតេស្តជាទ្រង់ទ្រាយធំនិងចុងក្រោយបំផុត មុនពេលដាក់ឱ្យប្រើប្រាស់នៅក្នុងកម្លាំងកាំជ្រួចមីសុីល ។
រដ្ឋាភិបាលអាមេរិកកំពុងតែខិតខំផលិតអាវុធល្បឿនលឿន ដោយបារម្ភខ្លាចអាមេរិកដើរថយក្រោយ ដោយចាត់រុស្ស៊ីនិងចិននៅក្នុងការប្រកួតប្រជែងអាវុធល្បឿនលឿន៕ ដោយធីរីណា

...

រូប​ថត​ :​ PLO

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print