ក្លិប Lazio បានចុះហត្ថលេខាលើអតីតប្រធានក្រុម AC Milan កីឡាករ Alessio Romagnoli លើកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើយោងតាមក្លិបអ៊ីតាលី Serie A បានប្រកាសកាលពីថ្ងៃអង្គារ ហើយត្រូវបានសារព័ត៌មាន CNA យកមកចុះផ្សាយកាលពីពុធទី១៣ កក្កដា។
របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបាននិយាយថា ខ្សែការពារវ័យ២៧ឆ្នាំរូបនេះបានចូលរួមជាមួយ Lazio ក្នុងនាមជាកីឡាករមិនមានតម្លៃផ្ទេរ ខណៈដែលកិច្ចសន្យារបស់គាត់ជាមួយ AC Milan បានផុតកំណត់នៅចុងរដូវកាលមុន។
Romagnoli បានបង្ហាញខ្លួន២៤៧ប្រកួត និងស៊ុតបញ្ចូលទីបាន១០គ្រាប់នៅក្នុងការប្រកួតទាំងអស់ក្នុងរយៈពេល៧ឆ្នាំរបស់គាត់នៅជើងឯក AC Milan ។
AC Milan បានសរសេរនៅលើ Twitter ថា “ប្រធានក្រុមប្រយុទ្ធជាច្រើន ការគោរពរបស់យើងចំពោះ Alessio Romagnoli នៅពេលយើងលាគាត់” ។
កីឡាករ Romagnoli ដែលបានតំណាងឱ្យប្រទេសអ៊ីតាលីចំនួន១២ដងបានចូលរួមជាមួយ AC Milan ពីគូប្រជែងក្នុងស្រុករបស់Lazio AS Roma ក្នុងឆ្នាំ២០១៥ បន្ទាប់ពីចំណាយពេល១ឆ្នាំលើការខ្ចីជើងនៅ Sampdoria ។
ក្លិប Valencia របស់អេស្ប៉ាញក៏បានប្រកាសផងដែរថា ពួកគេបានចុះហត្ថលេខាលើកីឡាករខ្សែបម្រើស្លាប Samu Castillejo របស់ AC Milan ម្នាក់ទៀតក្នុងកិច្ចសន្យារហូតដល់ឆ្នាំ២០២៥។
គួររំលឹកថា ក្រុម Lazio បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ក្នុងក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុន ដែលធ្វើឱ្យពួកគេទទួលបានកៅអីទៅកាន់ការប្រជែងពានរង្វាន់ Europa League នៅរដូវកាលក្រោយ ៕ (រូបភាព ៖ Reuters/CNA)