តំបន់ប្រតិបត្តិការសឹករង បាត់ដំបង ប្រុងប្រៀបកម្លាំងអន្តរាគមន៍ ដើម្បីត្រៀមចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗដែលកើតមានឡើងដោយយថាហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង : អនុវត្តន៍តាមបទបញ្ជារបស់យោធភូមិភាគទី៥ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានចាត់តាំងលោកវរសេនីយ៍ឯក យិន ចន្ធី មេបញ្ជាការរង ទទួលបន្ទុកកម្លាំងអន្តរាគមន៍ បានអញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ នៅទីបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង។

លោកមេបញ្ជាការរងបានដាក់បទបញ្ជាដល់កងកម្លាំងទាំងអស់ត្រូវត្រៀមលក្ខណៈអន្តរាគមន៍ ២៤ម៉ោងលើ២៤ម៉ោង រងចាំបទបញ្ជារបស់ថ្នាក់លើ និងតាមស្នើសុំពីអាជ្ញាធរមូលដ្ឋាន ដើម្បីចុះជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិ ឬយថាហេតុផ្សេងៗដែលកើតមានឡើង ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។

ក្នុងឱកាសនោះដែរមេបញ្ជាការរងបានណែនាំដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ច តាមផែនការរបស់លោកមេបញ្ជាការ និងបទបញ្ជារបស់ថ្នាក់លើឲ្យបានខ្ជាប់ខ្ជួនដើម្បីសម្រេចបានលទ្ធផលល្អជូនជាតិមាតុភូមិ និងប្រជាជន៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print