ផ្តល់អាហារូបករណ៍ថ្នាក់មូលដ្ឋានគ្រឹះ និងកម្រិតសញ្ញាបត្រជំនាញ ចំនួន ១០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសយ៉ាងចូវ(Yangzhou Polytechnic College-YPC) នៃសាធារណរដ្ឋប្រជាមានិតចិន

ចែករំលែក៖

ខេត្តសៀមរាប : រដ្ឋបាលខេត្តសៀមរាប បានសេចក្តីជូនដំណឹង ស្តីពីការផ្តល់អាហារូបករណ៍ថ្នាក់មូលដ្ឋានគ្រឹះ និងកម្រិតសញ្ញាបត្រជំនាញ ចំនួន ១០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសយ៉ាងចូវ(Yangzhou Polytechnic College-YPC) នៃសាធារណរដ្ឋប្រជាមានិតចិន។

រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់សាធារណៈជន សិស្ស និស្សិត ខេត្តសៀមរាប ជ្រាបថា៖ វិទ្យាស្ថានពហុបច្ចេកទេសយ៉ាងចូវ(Yangzhou Polytechnic College-YPC) នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្ដល់អាហារូបករណ៍ថ្នាក់មូលដ្ឋានគ្រឹះ និងកម្រិតសញ្ញាបត្រជំនាញ ចំនួន ១០កន្លែង ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយ និងផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ សិស្ស និស្សិត នៅក្នុងខេត្តសៀមរាប សម្រាប់ឆ្នាំសិក្សា២០២២ ក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសបំពេញតម្រូវការជំនាញវិជ្ជាជីវៈសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្តសៀមរាប។  អាហារូបករណ៍នេះ ផ្តល់ជូននូវជំនាញ ១៧វិស័យ ដល់សិស្សដើម្បីធ្វើការដាក់ពាក្យស្នើសុំអាហារូបករណ៍ចូលរៀន។ ចំពោះសិស្ស និស្សិត ដែលមិនទាន់មានមូលដ្ឋានគ្រឹះភាសាចិន តម្រូវឱ្យចូលរួមវគ្គបណ្តុះបណ្តាលភាសាចិនសម្រាប់ដំណាក់កាលត្រៀម។

សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា ការដាក់ពាក្យ ការជ្រើសរើសជំនាញ និងបែបបទស្នើសុំអាហា-រូបករណ៍ នឹងមានជូនភ្ជាប់ក្នុងសេចក្តីជូនដំណឹងនេះ។ ចំពោះសាធារណៈជន សិស្ស និស្សិត ដែលមានចំណាប់អារម្មណ៍ទទួលអាហារូបករណ៍ខាងលើ អាចធ្វើការទំនាក់ទំនងទៅកាន់ Michelle CHENG Yun តាមរយៈ ៖

  លេខទូរស័ព្ទផ្ទាល់ខ្លួន៖ +86-514-87697021

  លេខទូរស័ព្ទការិយាល័យ៖ +86-13291398111

  សារអេឡិចត្រូនិច៖[email protected]

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសិស្ស និស្សិតខេត្តសៀមរាបទាំងអស់ជ្រាបជាព័ត៌មាន ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print