រថយន្តដឹកដីបុកជាមួយម៉ូតូបណ្តាលឲ្យមនុស្សប្រុសស្រី២នាក់សន្លប់ស្តូកស្តឹង

ចែករំលែក៖

ខេត្តកណ្តាល៖ យ៉ាងហោចណាស់មនុស្សប្រុសស្រី២នាក់សន្លប់ស្តូកស្តឹងនៅលើទ្រូងផ្លូវដែលបង្កឡើងដោយសារថយន្តដឹកដីបទឆ្លងផ្លូវមិនប្រយត្ន័បណ្តាលឲ្យប៉ះជាមួយនិងម៉ូតូធ្វើឲ្យមនុស្យ២នាក់រងរបួសធ្ងន់ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ៦អា ក្បែស្ពានព្រែកតាម៉ាក់ត្រើយខាងលិចឋិតនៅភូមិកោះរការឃុំព្រែកអញ្ចាញ ស្រុកមុខកំពូលខេត្តកណ្តាល។

តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តដឹកដីប្រភេទសណ្តោងម៉ាកហុីយ៉ាន់ដាយក្បាលពណ៌លឿង កន្ទុយសណ្តោងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-0061 ដែលធ្វើដំណើរចេញពីផ្លូវលំបទមកផ្លូវធំលេខ

៦អា ក៏ត្រូវម៉ូតូឌ្រីមសង់ដែលបើកបរយ៉ាងលឿនមកពីទិសខាត្បូងហើយបុករថយន្តទាំងកំរោលបណ្តាលឲ្យមនុស្យប្រុសស្រីនាក់ខ្ទាតធ្លាក់ពីលើម៉ូតូសន្លប់ស្តូកស្តឹងលែងដឹងខ្លួនជិតមួយម៉ោងតែត្រូវសមត្ថកិច្ចនិងក្រុមគ្រួសាជនរងគ្រោះបញ្ជូនទៅកាន់ក្លីនិចឯកជនដើម្បីព្យាបាល។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ឃាន់ (ហៅ សំអូន) ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មកររោងចក្រ ស្នាក់នៅភូមិបឹងជន្លេន ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល និងទី២-ឈ្មោះ ម៉េង លាង ភេទស្រី អាយុ២៤ឆ្នាំ ជាកម្មការានីរោងចក្រ ត្រូវជាប្អូនធម៌និងគ្នា។ ប្រភពដដែលបន្តថាមុនពេលគ្រោះថ្នាក់ជនរងគ្រោះបានណាត់គ្នាជប់លាងផឹកសុីនៅថ្ងៃអាទិត្យជាថ្ងៃសំរាកដោយអ្នកទាំងពីរបានទិញស្រាកំប៉ុងដាក់តាមម៉ូតូក្នុងបំណងទៅផឹសុីនៅឯភូមិតែសំណាងអាក្រក់ត្រូវជួបគ្រោះថ្នាក់ពាក់កណ្ដាលផ្លូវ។

ចំណែកតៃកុងរថយន្តបានរត់គេចខ្លួនបន្ទាប់ពីឃើញជនរងគ្រោះសន្លប់ស្តូកស្តឹង។ ប៉ុន្តែត្រូវបានគេស្គាល់ថាឈ្មោះ យ៉ត បច្ចុប្បន្នរថយន្តនិងម៉ូតូត្រូវបានអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីដោះស្រាយនៅពេលក្រោយ៕

ses

ses (1)

ses (2)

ses (3)

ដោយ៖ ឡូ សំអាត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print