អាជ្ញាធរខណ្ឌព្រែកព្នៅដឹកនាំកម្លាំងរៀបចំពិនិត្យទីតាំចាក់សំរាមនៅក្បែររមណីដ្ឋានភ្នំរាប

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីមើលឃើញនូវភាពស្មុគ្រស្មាញ និងមានក្លិនស្អុយ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមកកម្សានរម្មណីយដ្ឋានវត្តភ្នំរាប នោះលោក សុខ សម្បត្តិ អភិបាល នៃគណ:អភិបាលខណ្ឌព្រែកព្នៅ បានដាក់គោលការណ៍ឲ្យអាជ្ញាធរខណ្ឌនិងសង្កាត់ ដឹកនាំកម្លាំងចុះមកបោសសំអាតសំរាម និងរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវឡើងវិញ កាលពីថ្ងៃអាទិត្យ ទី៨ ឧសភា ឆ្នាំ២០១៦នេះ។

ក្នុងការចុះមកបោសសំអាតសំរាមអាជីវករលក់ដូរនៅខាងក្នុងនិងក្រៅរមណីយដ្ឋានវត្តភ្នំរាប យកមកដាក់ពង្រាយចោលរាយប៉ាយពាសវាលពាសកាលជុំវិញបរិវេណរម្មណីយដ្ឋាននេះ ដឹកនាំដោយលោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ និងលោក ខុន វាសនា ប្រធានការិយាល័យអន្តរវិស័យខណ្ឌ និងសហភាពសហព័ន្ធយុវជនកម្ពុជា សណ្តាប់ធ្នាប់ខណ្ឌ ព្រមទាំងសង្កាត់ពន្សាំង និងអាជីវករលក់ដូរខាងក្នុង និងក្រៅបរិវេណរមណីយដ្ឋានវត្តភ្នំរាប ផងដែរ។

លោ​កខុន វាសនា បានមានប្រសាសន៍ថា ជំហានដំបូងយើងគ្រាន់តែ ដឹកនាំកម្លាំងចុះមកបោសសំអាតសំរាម ដែលបោះចោលរាយប៉ាយគ្មានសណ្តាប់ និងពន្យល់ឲ្យប្រជាពលរដ្ឋ និងពួកអាជីវករលក់ដូរនៅខាងក្នុងនិងក្រៅរមណីយដ្ឋានវត្តភ្នំរាបនេះ ឲ្យចេះទុកដាក់សំរាមឲ្យបានត្រឹមត្រូវតែប៉ុណ្ណោះ។ ហើយកន្លងមកយើងក៏បានចុះមកនែនាំ ដល់ពួកគាត់ផងដែរកុំឲ្យកាន់ទំលាប់អាក្រក់បែបនេះទៀត។

លោកបន្តថា កន្លងមកសំរាមនៅតាមប្រឡាយដងផ្លូវនេះ ខែប្រាំងធុលីនិងថង់ហើរពាសវាលពាសកាល ដោយសារតែមិនមានកន្លែងទុកដាក់ឲ្យបានត្រឹមត្រូវនោះ ហើយខែវស្សាមានភ្លៀង លុះពេលនាំគ្នាយកសំរាមមកដាក់ចោលនៅទីនោះទៀត វាបានរលួយជះក្លិនស្អុយ ពិបាកទ្រាំខ្លាំងមែនទែន។

លោកបញ្ជាក់ថា បន្ទាប់ពីមើលឃើញនូវភាពស្មុគ្រស្មាញ និងមានក្លិនស្អុយ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលមកកម្សានរម្មណីយដ្ឋានវត្តភ្នំរាប នោះហើយទើបលោក សុខ សម្បត្តិ អភិបាល នៃគណ:អភិបាលខណ្ឌព្រែកព្នៅ បានដាក់គោលការណ៍ឲ្យអាជ្ញាធរខណ្ឌនិងសង្កាត់ ដឹកនាំកម្លាំងចុះមកបោសសំអាតសំរាម និងរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវឡើងវិញ ដើម្បីឲ្យបរិស្ថានល្អទីក្រុងស្អាតតាមការណែនាំរបស់សាលារាជធានីភ្នំពេញ និងតាមគោលការណ៍របស់រាជរដ្ឋាភិបាលផងដែរ៕

20160508220411

20160508220716

ដោយ៖ ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print