ខេត្តរតនគិរី៖ រថយន្តចំនួន២គ្រឿងនៅចំណុចផ្ទះចំការកៅស៑ូ១០០ហិកតា ស្ថិតនៅក្នុងភូមិតាអងប៉ុក ឃុំតាអង ស្រុកកូនមុំ ត្រូវបានចោរចូលលួចដុតនៅវេលាម៉ោង១១យប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦។
យោងតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា: ម្ចាស់ចំការឈ្មោះសុឹម អៀង ភេទប្រុស អាយុ៦៨ឆ្នាំ ជាជនជាតិខ្មែរ មុខរបធ្វើចំការរស់នៅក្រុងភ្នំពេញ។
អ្នកទទួលខុសត្រូវរួមមានឈ្មោះទុយ សុឺវិល ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរប្រធានពន្ធដាខេត្តរតនគិរី រស់នៅភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង និងមេការប្រចាំនៅចំការ២នាក់ទៀតមានទី១.ឈ្មោះសុនហេ ភេទប្រុស អាយុ៥៩ឆ្នាំ ទី២.ឈ្មោះចាន់ ដារ៉ា ភេទប្រុសអាយុ៤៩ឆ្នាំ ទាំង២នាក់មុខរបរមេការ ស្នាក់នៅភូមិតាអងប៉ុក ឃុំតាអង ស្រុកកូនមុំ ខេត្តរតនគិរី។ ចំណែករថយន្តដែលត្រូវលួចដុតមានទី១ម៉ាកនីសាន់មួយបាំងកន្លះ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ២Q-០២៦៦(ខូចខាតទាំងស្រុង) និងរថយន្តទី២ម៉ាកតាកូម៉ាមួយបាំងកន្លះ ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ២V-៥៩៥៦។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកមុុខសញ្ញាដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ដោយ៖ វុទ្ធឦសាន្ត