ស្រ្តីជនជាតិចិនម្នាក់​ បើករថយន្តបុករបាំងថ្មចែកទ្រូងផ្លូវ​ ពេលអ្នកកាសែតទៅថត​ បែរជាទាញស្បែកជើងកែងដេញវាយផ្អើល

ចែករំលែក៖

ភ្នំពេញ៖ ស្រ្ដីជនជាតិចិនស្រស់ស្អាត​បានបើករថយន្ត១គ្រឿងម៉ាកហាយឡែនឌ័រ សង្ស័យស្រវឹងស្រាជោគជាំ​ ក៏រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រួងផ្លូវបណ្ដាលឲ្យទើឡើងទៅលើរបាំងថ្ម​ តែសំណាងល្អរងរបួសស្រាល​ ប៉ុន្តែពេលអ្នកសារព័ត៍មានចុះទៅថតយករូបភាព​ ក៏ត្រូវស្រ្តីបើករថយន្តបង្កនោះ​ ដោះស្បែកជើងកែងរបស់ខ្លួនដេញវាយគេឯងពេញផ្លូវបង្កឲ្យភ្ញាក់ផ្អើលតែម្តង​ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ បានកើតឡើងនៅវេលាម៉ោង១២ និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦​ នៅំណុចភ្លើងស្តុបវិទ្យាល័យជា​ សីុម​ សន្ធរម៉ុក​ តាមបណ្ដោយផ្លូវកម្ពុជាក្រោយ​(ផ្លូវលេខ១២៨)​ សង្កាត់ទឹកល្អក់ទី១​ ខណ្ឌទួលគោក​ ។

រថយន្ដបង្កម៉ាកហាយឡែនឌ័រ ​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2W-0246 បើកបរដោយស្រ្តីជនជាតិចិនម្នាក់​ ក្នុងសភាពស្រវឹងស្រា​ មានវ័យប្រហែលជា៣០ឆ្នាំ​ ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ​ បានឲ្យដឹងថា នៅមុនេពេលកើតហេតុ គេឃើញរថយន្តបង្កបើកបរដោយស្រ្តីជនជាតិបរទេសម្នាក់​ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង តាមផ្លូវមុន្នីរ៉េត​ លុះបើកមកដល់ស្ដុបសន្ធរម៉ុក​ ក៏បានបត់ឆ្ពោះទៅខាងលិច​ រួចជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលឲ្យទើឡើងទៅលើរបាំងថ្ម​ តែម្តង​ ។

ក្រោយកើតហេតុអ្នកសារព័ត៍មានបានទៅថតផ្តិតយករូបភាពនៅកន្លែងកើតហេតុ​ ស្រាប់តែស្រ្តីជនជាតិចិនដែលបើករថយន្តបង្ក​ ដែលប្រជាពលរដ្ឋទើបតែជួយសង្ក្រោះចេញពីក្នុងរថយន្តមិនទាន់ស្រួលបួលផងនោះ​ ក៏បានងាបឈរឡើងរួច​ ដោះស្បែកជើងកែងដេញវាយគេឯងតែវាយមិនត្រូវ ក៏ត្រូវប្រជាពលរដ្ឋរុញឲ្យដួលខ្លួនឯងវិញ​ ។

ក្រោយពេលកើតរថយន្ដបង្ក ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

image3

image4

image2

image5

image7

ដោយ៖ ស​ ដារ៉ា

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print