អ្នកកាសែត៩នាក់ត្រូវបានឃាត់ខ្លួននៅខេត្តព្រះវិហាររងការចោទប្រកាន់ជម្រិតទារប្រាក់

ចែករំលែក៖

ខេត្តព្រះវិហារៈ​ ក្រុមអ្នកកាសែតចំនួន៩នាក់ត្រូវបានឃាត់ខ្លួនដោយសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ​ យោងតាមបណ្តឹងពីជនរងគ្រោះចោទប្រកាន់ពីបទជម្រិតទារប្រាក់​ កាលពីវេលាម៉ោង៩​ និង​០០ នាទីព្រឹកថ្ងៃទី៩​ ខែឧសភា​ ឆ្នាំ២០១៦​ នៅចំណុច​ ភូមិ​ម្ជូរជ្រូក ឃុំ​ គូលេនជើងស្រុក​គូលេន ខេត្តព្រះវិហារ។
សមត្ថកិច្ចបានអោយដឹងថាៈ​ ក្នុងចំណោមអ្នកកាសែត​ឃាត់ខ្លួនមានម្នាក់ជាមុខសញ្ញាស្រាប់​ និងមានដិកាចាប់ខ្លួនផងដែរពីចៅក្រមសាលាដំបូងខេត្តកំពង់ឆ្នាំងពីបទ​ លួចដោយហឹង្សា​ និងកំហែងយក។
សមត្ថកិច្ចបានអោយដឹងថាៈ​ មុនដំបូងនគរបាលគ្រាន់តែហៅពួកគេមកធ្វើការអប់រំកំុអោយប្រើសកម្មភាពប្រមូលផ្តុំគ្នាដាក់កុងត្រូលជជុះ​ និងធ្វើកិច្ចសន្យា ហើយលែងវិញ តែរៀបនឹងលែងក៏មាន ក្រុមហ៊ុនមួយ នៅភូមិភ្ជួរជ្រូក ឃំុគូលែនជើង ស្រុកគូលែន ថាពួកគាត់ធ្លាប់ជំរិតទារប្រាក់អស់ ៣លាន១០មឺុន​ ហើយក៏មានអ្នករកសីុដឹកឈើក្រហមផ្សេងទៀត ពី ស្រយ៉ង់ទៅស្វាយលើសៀមរាប ពីរនាក់ ឈ្មោះ ឡេង និងឈ្មោះ ណាក់ មកប្តឹងថាក្រុមអ្នកកាសែតទាំង៩នាក់និងគំរាមយកលុយបង្ខំអោយបង់ក្នុងមួយឡានសាំយ៉ុង១០០ដុល្លារ ហើយបើបង់ខែ ៥០០ដុល្លារក្នុងមួយខែ។
សមត្ថកិច្ចបន្តថាៈ​ ជនសង្ស័យទាំងអស់៩នាក់​ មានទាំងអ្នកកាសែតនិងអង្គការផងដែរ​ ចាប់នៅទីរួមស្រុកគូលែន៕​

image image image image

សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print