អ៊ុយក្រែនទទួលបានមីស៊ីលច្រើនគ្រាប់ក្នុងពេលតែមួយផលិតដោយអាមេរិក

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Alexey Reznikov បានបញ្ជាក់ថា ប្រទេសរបស់លោកទទួលបានប្រព័ន្ធមីស៊ីល M270 MLRS ជាលើកដំបូងផលិតដោយអាមេរិក ។ ប៉ុន្តែលោកមិនបានបញ្ជាក់ថា អាវុធដែលផលិតដោយអាមេរិកនោះ ប្រទេសណាជាអ្នកផ្តល់ជូននោះឡើយ ។ លោក Alexey Reznikov ក៏បានអរគុណដលសម្ព័ន្ធមិត្តអ៊ុយក្រែនដែលបានជួយផ្តល់អាវុធក្នុងពេលកំពុងត្រូវការខ្លាំង។

ប្រព័ន្ធមីស៊ីល M270 MLRS ផលិតដោយអាមេរិក ដូចទៅនឹងមីស៊ីល М142 HIMARS ដែលអាមេរិកបានផ្តល់ជូននាពេលកន្លងមកឱ្យទៅប្រទេសអ៊ុយក្រែនដែរ។ មីស៊ីលនេះមានកម្លាំងបំផ្លាញខ្លាំង ដោយមានបំពង់បាញ់មីស៊ីល ទំហំ២២៧មិលី្លម៉ែត្រ ។
នៅពេលនេះគេមិនទាន់ដឹងថា ប្រព័ន្ធមីស៊ីល M270 បានទៅដល់កម្លាំងជួរមុខរបស់អ៊ុយក្រែនហើយឬក៏នៅនោះទេ។ មន្ត្រីយោធាអ៊ុយក្រែនបញ្ជាក់ថា ប្រព័ន្ធមីស៊ីលនោះគឺត្រូវបានប្រើប្រាស់សំដៅទៅលើឃ្លាំងអាវុធរបស់រុស្ស៊ី។
រុស្ស៊ីបានព្រមានប្រទេសលោកខាងលិចថា ការផ្តល់អាវុធទៅឱ្យអ៊ុយក្រែន នឹងធ្វើឱ្យសង្គ្រាមនៅក្នុងប្រទេសនេះកាន់តែអូសបន្លាយរយៈពេលយូរ ហើយពលរដ្ឋអ៊ុយក្រែនគឺជាអ្នករងផលប៉ះពាល់យ៉ាងខ្លាំង។
កន្លងមក អាមេរិកបានប្រកាសផ្តល់ជំនួយអាវុធបន្ថែមដល់អ៊ុយក្រែន មានទឹកប្រាក់ ៨២០លានដុល្លារ ។ នេះជាការផ្តល់អាវុធលើកទី១៤របស់អាមេរិកទៅឱ្យអ៊ុយក្រែន៕ ដោយធីរីណា

...

រូប​ថត​ :​ Getty Images

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print