ឧទ្ធម្ភាគចក្រយោធារបស់កម្លាំងទាហានជើងទឹកម៉ិចស៊ីកូបានធ្លាក់នៅក្នុងរដ្ឋ Sinaloa ភាគខាងជើងប្រទេសម៉ិចស៊ីកូ នៅថ្ងៃទី១៥ខែកក្កដា បណ្តាលឱ្យមនុស្ស១៤នាក់ស្លាប់និងម្នាក់រងរបួស។
តាមការប្រកាសរបស់កម្លាំងទាហានជើងទឹកម៉ិចស៊ីកូបានឱ្យដឹងថា ឧទ្ធម្ភាគចក្រ Black Hawk ដឹកមនុស្ស១៥នាក់បានជួបគ្រោះថ្នាក់ពេលកំពុងបំពេញភារកិច្ច ។ នៅពេលនេះជនរងគ្រោះតែម្នាក់គត់ដែលនៅរស់ កំពុងតែបញ្ជូនទៅសង្គ្រោះបន្ទាន់។
មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់នេះ សមត្ថកិច្ចជំនាញកំពុងតែបើកការស្រាវជ្រាវ។ មកទល់ពេលនេះមិនទាន់មានព័ត៌មានបញ្ជាក់ថា គ្រោះថ្នាក់ខាងលើមានជាប់ពាក់ព័ន្ធនឹងមេដឹកនាំក្រុមជួញដូរគ្រឿងញៀន Rafael Caro Quintero ដែលកម្លាំងទាហានម៉ិចស៊ីកូស្វែងរកតាមចាប់ខ្លួនដោយចោទប្រកាន់ពីបទ សម្លាប់មន្ត្រីជំនាញប្រឆំាងគ្រឿងញៀនកាលពីឆ្នាំ១៩៨៥នោះឬក៏យ៉ាងណានោះទេ៕ ដោយធីរីណា
...
រូបថត : Daily Mail