កម្លាំងទាហានអុីរ៉ង់បានព្រមាន អាមេរិកនិងអុីស្រាអែលមិនត្រូវគំរាមកំហែងព្រមានប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងប្រទេសអ៊ិស្លាមនោះឡើយ។
ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់ នៅថ្ងៃទី១៥ខែកក្កដា បានដកស្រង់សម្តីអ្នកនាំពាក្យកម្លាំងទាហានអុីរ៉ង់លោក Abolfazl Shekarchi ដែលបានបញ្ជាក់ថា អាមេរិកនិងអ៊ុីស្រាអែលបានដឹងយ៉ាងច្បាស់ពីតម្លៃដែលត្រូវសងប្រសិនបើប្រើប្រាស់កម្លាំងទាហានប្រឆាំងអុីរ៉ង់។ លោកក៏បានថ្កោលទោសដល់ប្រធានាធិបតីអាមេរិក លោកបៃឌិនដែលបានរិះគន់ដល់ប្រទេសអុីរ៉ង់ផងដែរ។
សារព័តរ៉យទ័រ បានផ្សាយថា ពាក់ព័ន្ធនឹងការទប់ស្កាត់អុីរ៉ង់ផលិតអាវុធបរមាណូ មន្ត្រីអាមេរិបាន
បញ្ជាក់ថា អាចនឹងប្រើប្រាស់ កម្លាំងយោធាទៅលើប្រទេសអុីរ៉ង់ប្រសិនបើនោះជាជម្រើសចុងក្រោយ។
កាលពីថ្ងៃទី១៣ខែកក្កដា ប្រធានាធិបតីបៃឌិន និងនាយករដ្ឋមន្ត្រីអុីស្រាអែលបានសន្យា ទប់ស្កាត់អុីរ៉ង់ផលិតអាវុធបរមាណូ ដែលជាការគំរាមកំហែងដល់ពិភពលោកទាំងមូល ពិសេសគឺសន្តិសុខអុីស្រាអែល៕ ដោយធីរីណា
រូបថត : Reuters