សារព័ត៌មាន Bloomberg បានដកស្រង់ប្រភពព័ត៌មានដែលបានឱ្យដឹងថា ការផ្តល់ជំនួយរបស់អឺរ៉ុបទៅឱ្យអ៊ុយក្រែនត្រូវបានពន្យារពេលដោយសារតែបញ្ហាសេដ្ឋកិច្ចនៅក្នុងប្រទេសនៃសហគមន៍អឺរ៉ុប ។
កាលពីខែមីនា គណៈកម្មការអឺរ៉ុប បានយល់ព្រមផ្តល់ប្រាក់កម្ជី៩ពាន់លានដុល្លារឱ្យទៅប្រទេសអ៊ុយក្រែន ។ ប៉ុន្តែមកទល់ពេលនេះអឺរ៉ុបបានសម្រេចផ្តល់ជំនួយតែ១ពាន់លានដុល្លារប៉ុណ្ណោះដល់រដ្ឋាភិបាលទីក្រុងកៀវ ស្មើនិង១/៩ នៃ ការសន្យាផ្តល់ជំនួយរបស់អឺរ៉ុប។
តាមសារព័ត៌មាន Bloomberg មូលហេតុនៃការផ្តល់ជំនួយយឺតយ៉ាវនេះ ដោយសារតែប្រទេសអាល្លឺមង់់បានខិតខំបញ្ចុះបញ្ចូល អឺរ៉ុបទាំងមូលឱ្យផ្តល់ជំនួយឥតសំណងដល់ទីក្រុងកៀវ ដោយទីក្រុងប៊ែរឡាំងមិនចង់ទទួលសង្រែកតែម្នាក់ឯងនោះឡើយ ។
ក្នុងពេលនេះដែរ សំណើផ្តល់ប្រាក់កម្ចី១,៥ពាន់លានដុល្លារពីធនាគារអឺរ៉ុបដល់ប្រទេសអ៊ុយក្រែនក៏ត្រូវបានផ្អាកផងដែរ ។
រដ្ឋាភិបាលអាល្លឺម៉ង់បានព្រមានថា ចំនួនពលរដ្ឋអត់ការងារធ្វើ និងធ្លាក់ខ្លួនក្រកាន់តែកើនឡើង។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអាល្លឺម៉់ងលោក Robert Habeck បានឱ្យដឹងថា ការណ៍ដែលរុស្ស៊ីឈប់ផ្តល់ឧស្ម័នហ្គាសទៅតំបន់អឺរ៉ុប គឺជាគ្រោះមហន្តរាយដល់វិស័យមួយចំនួននៅក្នុងសហគមន៍អឺរ៉ុបទាំងមូល៕ ដោយធីរីណា
រូបថត : Bloomberg