ក្រសួង​សាធារណការ​ បង្ហាញ​ពីផ្លាក​សញ្ញា​សិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹកថ្ងៃ​សៅរ៍​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​ បានបង្ហាញពី​ផ្លាកសញ្ញា​ចរាចរណ៍​ តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឱ្យយានយន្តណាមួយទៅមុន ប្រសិនជួបស្ថានភាពចរាចរណ៍ដូចមានក្នុងរូបតំណាងខាងក្រោមនេះ?

អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ។

សូមជម្រាបថា​ កាលពីម្សិលមិញនេះ​ ក្រសួង​ក៏​បាន​បង្ហាញ​ពី​ផ្លាកសញ្ញាគ្រោះថ្នាក់ មួយចំនួនដូចជា៖ ផ្លូវបំបែកកែងទៅខាងស្តាំ រួចបំបែកកែងទៅខាងឆ្វេង ,ផ្លូវបំបែកកែងទៅខាងឆ្វេង រួចបំបែកកែងទៅខាងស្តាំ , ផ្លូវខ្វែង។

ដូច្នេះ​​ផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print