ក្រសួង​ទេសចរណ៍​៖​ ការ​ធ្វើដំណើរ​ដោយ​ជិះ​រថភ្លើង​មាន​ភាព​ងាយ​ស្រួល និង​មាន​សុវត្ថិ​ភាព ថ្វី​បើមិន​រហ័ស​ដូច​ចិត្ត​ចង់

ចែករំលែក៖

ភ្នំពេញ​៖​ បេី​តាមការបញ្ជាក់ពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​សៅរ៍​ទី​១៦​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ ការ​ធ្វើដំណើរ​ដោយ​ជិះ​រថភ្លើង​មាន​ភាព​ងាយ​ស្រួល និង​មាន​សុវត្ថិ​ភាព ថ្វី​បើមិន​រហ័ស​ដូច​ចិត្ត​ចង់។

ក្រសួង​ទេសចរណ៍​ បានគូសបញ្ជាក់ថា​ បច្ចុប្បន្ន​មាន​មធ្យោ​បាយ​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជាដោយអ្នក​ខ្លះ​ជ្រើសរើស​ការ​ជិះ​ម៉ូតូ ខ្លះ​ជិះ​រថ​យន្ត​​ខ្លួនឯ​ង ខណៈ​អ្នកខ្លះទៀតចូលចិត្ត​ប្រើ​សេវា​ដឹក​ជញ្ជូន​ដូច​ជា ​រថយន្ត​ក្រុង​និង​រថ​យន្ត ​VIP ផ្សេងៗ ​ដែល​ធ្វើ​ដំណើរ​ដោយ​មិន​បាច់​បើក​បរ​ដោយ​ខ្លួន​ឯង​។

យ៉ាង​ណាក៏​ដោយ ​នៅ​មាន​សេវា​ដឹក​ជញ្ជូន​មួយ​ទៀត ​ដែល​គេ​មិនចាំ​បាច់​បើក​បរ​ដោយ​ខ្លួន​ឯង ​មាន​សុវត្ថិ​ភាព និង​សន្សំ​សំចៃ​ច្រើន​នោះ​គឺ​ការ​ធ្វើដំ​ណើរ​ដោយ​ជិះ​រថ​ភ្លើង​ដែល​គេ​ស​ង្កេត​ឃើញ​ថាមាន​សម្ទុះ​ខ្លាំង​គ្រាន់​បើ​ ក្រោយ​បើក​ដំណើរ​ការ​ឡើង​វិញ​តាំង​អំឡុង​ខែ​មេសា​ មុន​ពេល​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ក្នុង​ថ្ងៃ​ធម្មតា​យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពលរដ្ឋ​ជិះ​រថភ្លើង​ពី ៨០ ទៅ​ ១០០​នាក់ ​ក្នុង​ ១ ថ្ងៃ ដោយ​ឡែក​ក្នុង​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍​និង​ថ្ងៃ​បុណ្យ ​អាច​មាន​អ្នកធ្វើ​ដំណើរ​ចន្លោះ​ពី ​៩០០ ​ទៅ​ ១ ០០០​ នាក់​ ក្នុង​ ១ ថ្ងៃ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print