យន្តហោះអ៊ុយក្រែន ធ្លាក់​ផ្ទុះឆេះនៅក្នុងប្រទេសក្រិច

ចែករំលែក៖

ក្រុមពន្លត់អគ្គិភ័យនិងជួយសង្គ្រោះនៃប្រទេសក្រិចបានឱ្យដឹងថា នៅថ្ងៃទី១៦ខែកក្កដា យន្តហោះដឹកទំនិញដោយមានមនុស្ស៨នាក់នៅលើយន្តហោះបានធ្លាក់នៅជិតទីក្រុង Kavala ភាគខាងជើងប្រទេសក្រិច។

តាមបណ្តាញទូរទស្សន៍ ERT បានឱ្យដឹងថា យន្តហោះដឹកទំនិញ Antonov An-12 របស់ក្រុមហ៊ុន អ៊ុយក្រែនបានជួបគ្រោះថ្នាក់ពេលហោះហើរពីប្រទេសស៊ីរី ទៅកាន់ប្រទេសហ្ស៊កដង់។ អាកាសយានិកបានស្នើចុះចតជាបន្ទាន់ដោយសារបញ្ហាម៉ាស៊ីន ហើយយន្តហោះក៏បានបាត់ទំនាក់ទំនងទៅ។
តាមឃ្លីបវីដេអូដែលបានបង្ហោះនៅលើគេហទំព័រ ertnews.gr បង្ហាញឱ្យឃើញថា យន្តហោះបានដាំក្បាលចុះ ហើយផ្ទុះឆេះតែម្តង ។ ក្រុមជួយសង្គ្រោះប្រទេសក្រិចបានបញ្ជាក់ថា មានមនុស្ស៨នាក់នៅលើយន្តហោះស្លាប់ទាំងអស់ ។
នៅពេលនេះគេមិនទាន់ដឹងថា យន្តហោះខាងលើដឹកទំនិញអ្វីនោះឡើយ ។ ប៉ុន្តែមន្ត្រីពន្លត់អគ្គិភ័យក្រិចបានឱ្យដឹងថា «ទំនិញនៅលើយន្តហោះនោះគឺជាសារធាតុដែលមានគ្រោះថ្នាក់»។ យន្តខាងលើអាចដឹកអាវុធ ដោយនៅកន្លែងកើតហេតុមានក្លិនចម្លែកដូចជាក្លិនរំសេវផ្ទុះ៕ ដោយធីរីណា

...

រូប​ថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print