បើទោះបីមានសារបញ្ជាក់ច្បាស់លាស់ពីក្រុមបាតុករថា លោក Ranil Wickremesinghe មិនមែនជាប្រមុខដឹកនាំដែលពលរដ្ឋត្រូវការនោះឡើយ ។ នៅថ្ងៃទី ១៥ខែកក្កដា លោក Ranil Wickremesinghe បានប្រកាសប្រកួតប្រជែងតំណែងប្រធានាធិបតីស្រីលង្កា។
វិបត្តិនយោបាយនៅក្នុងប្រទេសស្រីលង្កាអាចនឹងបន្តទៅមុខទៀត ក្រោយពេលគណបក្សកាន់អំណាច សម្រេចជ្រើសរើសនាយករដ្ឋមន្ត្រី Ranil Wickremesinghe ធ្វើជាបេក្ខភាពប្រធានាធិបតី។
ក្រោយពេលក្រុមបាតុករ សម្រុកចូលផ្ទះប្រធានាធិបតី Gotabaya Rajapaksaបង្ខំឱ្យលោកត្រូវលាលែងចេញពីតំណែង ហើយភៀសខ្លួនចេញក្រៅប្រទេស។ ក្នុងពេលនេះយុទ្ធនាការឃោសនាបោះឆ្នោតបានចាប់ផ្តើមក្នុងពេលដែលប្រទេសជាតិកំពុងប្រឈមមុខ វិបត្តិសេដ្ឋកិច្ច នយោបាយ ទ្រង់ទ្រាយធំ មិនធ្លាប់មានចាប់តាំងពីទទួលបានឯករាជ្យមក ។
មហាជនស្រីលង្កាបានបង្ហាញការខកចិត្តយ៉ាងខ្លាំងចំពោះនាយករដ្ឋមន្ត្រី Wickremesinghe ។ ក្នុងពេលនេះនាយករដ្ឋមន្ត្រីបន្តឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី ។ ទាំងនោះហើយទើបពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង៕ ដោយធីរីណា
រូបថត : Getty