Club Brugge គ្រងជើងឯកបែលហ្ស៊ិក Super Cup លើកទី១៧ក្រោយឈ្នះក្រុម Gent

ចែករំលែក៖

កីឡាករអន្តរជាតិដាណឺម៉ាក Andreas Skov Olsen រកបានគ្រាប់ជ័យជម្នះក្នុងតង់ទី១ ខណៈដែលម្ចាស់ជើងឯកលីកកំពូលបែលហ្ស៊ិក Club Brugge បានយកឈ្នះ លើក្រុម KAA Gent ក្នុងការប្រកួតពានរង្វាន់បែលហ្ស៊ិក Super Cup ដែលធ្វើឡើងនៅកីឡដ្ឋាន Jan Breydel កាលពីថ្ងៃអាទិត្យ។

  ខ្សែបម្រើស្លាបស្តាំ Skov Olsen ដែលបានចុះហត្ថលេខាពី Bologna កាលពីខែមករាបានស៊ុតមួយជើងឆ្វេងរបស់គាត់នៅនាទីទី៣៩ ហើយបាល់បានផុតដៃអ្នកចាំទី Davy Roef របស់ Genk ដែលមិនអាចជួយសង្គ្រោះបាន ដែលជាគ្រាប់ជ័យជម្នះរបស់ក្រុមខ្លាំងនៅបែលហ្ស៊ិកមួយនេះ។

ក្រុម Brugge បានបន្តចំនួនកំណត់ត្រានៃការឈ្នះពានរង្វាន់ Super Cup របស់ពួកគេដល់១៧ដង ខណៈដែលពួកគេបានរក្សាពានរង្វាន់ដែលពួកគេធ្លាប់លើកកាលពីឆ្នាំមុនផងដែរ។

 ឥឡូវនេះក្រុម Club Brugge សង្ឃឹមថានឹងអាចការពារជើងឯកលីកកំពូលបែលហ្ស៊ិកដែលពួកគេបានឈ្នះសម្រាប់៣រដូវកាលចុងក្រោយនេះ ខណៈដែលក្រុមនេះនឹងត្រូវចាប់ផ្តើមរដូវកាលថ្មីជាមួយនឹងការប្រកួតក្នុងផ្ទះខ្លួនឯងដោយប៉ះក្រុម Genk នៅថ្ងៃអាទិត្យ (រូបភាព BBC Sport/Reuters/CNA)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print