ភ្នំពេញ ៖ នោះលោកវរសេនីយ៍ឯក ហួ យ៉ៃ អតីតអធិការនគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ បច្ចុប្បន្នជាស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត ត្រូវបាន ក្រសួងមហាផ្ទៃ កោះអញ្ជើញ ឲ្យចូលបំភ្លឺ តាមចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រាំបីព្រឹកនៅនាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានីខេត្តនៃអគ្គារធិការដ្ឋានក្រសួងមហាផ្ទៃ ដើម្បីបំភ្លឺតបតាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងនៅរាជធានីភ្នំពេញ តើលទ្ធផលទៅជាយ៉ាងណា ក្រោយពីចូលបំភ្លឺរួច រង់ចាំតាមដានទាំងអស់គ្នា ៕
...
ដោយ ស សម