អ្នកជំនាញក្នុងប្រទេសសិង្ហបុរីបានឱ្យដឹងថា ផ្លូវពាណិជ្ជកម្មដែនសមុទ្រនៅសត វត្សរ៍ទី២១នោះនឹងត្រួសត្រាយផ្លូវដល់ការ បង្កើតសហគមន៍សេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកព្រមទាំងជួយជំរុញយ៉ាងធំធេងនូវសក្ដានុពលនោះដើម្បីផ្ដល់កំណើនសេដ្ឋកិច្ចយ៉ាងលឿនរបស់ប្រទេសដែលមានទីផ្សារកំពុង រីកលូតលាស់ ។
ពាក់ព័ន្ធទៅនឹងការផ្ដួចផ្ដើមគំនិតថ្មីរបស់ ចិននូវផ្លូវពាណិជ្ជកម្មដែនសមុទ្រនៅសត វត្សរ៍ទី២១ដែលជាការយកមកប្រើឡើង វិញនូវផ្លូវសមុទ្រសម្រាប់ការផ្លាស់ប្ដូរវប្បធម៌ និងសេដ្ឋកិច្ចរវាងប្រទេសចិនសម័យបុរាណ និងពិភពលោកទាំងមូលអ្នកស្រាវជ្រាវជាន់ ខ្ពស់នៅឯវិទ្យាស្ថានសម្រាប់សិក្សាតំបន់អាស៊ីអាគេ្នយ៍នៅក្នុងប្រទេសសិង្ហបូរីបានសសេរនៅក្នុងអត្ថបទមួយថា ប្រព័ន្ធដឹក ជពា្ជូននិងហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ដែលចិនបានរាប់បពា្ចូលក្នុងផែនការរបស់ខ្លួនដើម្បីជំរុញការតភ្ជាប់គ្នានៅក្នុងតំបន់នោះ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការ បង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក។
អត្ថបទនោះនិយាយថា នៅតែមានភាព ខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះផ្នែកហេដ្ឋា រចនាសម្ព័ន្ធក្នុងចំណោមបណ្ដាប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកហើយតំបន់នោះចាំបាច់ត្រូវតែមានការកែទម្រង់និងការវិនិយោគទ្រង់ទ្រាយធំដើម្បីលើកកម្ពស់ផ្លូវ ដឹកជពា្ជូនដ៏ទន់ខ្សោយនោះ។ អត្ថបទនោះ បានបន្ថែមទៀតថា របាយការណ៍របស់ ធនាគារអភិវឌ្ឍន៍អាស៊ីបានប៉ាន់ប្រមាណថា ទ្វីបអាស៊ីទាំងមូលត្រូវការទឹកប្រាក់៧៣០ ពាន់លានដុល្លារក្នុងមួយឆ្នាំក្នុងការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធនៅមុនឆ្នាំ២០២០។
អត្ថបទនោះបាននិយាយថា ចិនបានមើលឃើញឱកាសលើការធ្វើឱ្យប្រសើរឡើងដល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះហើយកំពុងធ្វើការងារលើគោលនយោបាយពាក់ព័ន្ធដើម្បីផ្ដួចផ្ដើមគំនិតក្នុងការ បង្កើតផ្លូវពាណិជ្ជកម្មដែនសមុទ្រនៅសត វត្សរ៍ទី២១នេះ។
ប្រធានាធិបតី ស៊ី ជីនពីង បាននិយាយ នៅខែវិច្ឆិកាឆ្នាំមុនថា ចិននឹងរួមវិភាគទានប្រាក់ចំនួន៤០ពាន់លានដុល្លារដើម្បីបង្កើត មូលនិធិផ្លូវពាណិជ្ជកម្មដើម្បីពង្រឹងការ តភ្ជាប់គ្នានិងពង្រឹងកិច្ចសហប្រតិបត្ដិការ នៅក្នុងតំបន់ជិតខាងរបស់ចិន។
គាត់បាននិយាយថា មូលនិធិផ្លូវពាណិជ្ជ កម្មថ្មីនោះនឹងត្រូវប្រើប្រាស់ដើម្បីផ្ដល់ការ វិនិយោគនិងការគាំទ្រខាងហិរញ្ញវត្ថុដើម្បីអនុវត្ដគម្រោងហេដ្ឋារចនាសម្ព័ន្ធ ធនធាន កិច្ចសហប្រតិបត្ដិការផ្នែកឧស្សាហកម្មកិច្ចសហប្រតិបត្ដិការណ៍ហិរញ្ញវត្ថុ និងគម្រោងផេ្សងៗទៀតដែលពាក់ព័ន្ធទៅនឹងការតភ្ជាប់គ្នាសម្រាប់ប្រទេសនៅតាមផ្លូវពាណិជ្ជ កម្មដែនសមុទ្រដែលបានស្នើឡើងរបស់ ខ្លួននោះ ។
រួមជាមួយរដ្ឋាភិបាលកណ្ដាលរបស់ចិន រដ្ឋាភិបាលតំបន់ក៏បានចូលរួមនឹងបេសកកម្មនោះដែរ។ នៅដើមខែឧសភានៅភាគនិរតីនៃប្រទេសចិនបាននិយាយថា ខ្លួនបានបង្កើតមូលនិធិចំនួន១,៦ពាន់លានដុល្លារដើម្បីគាំទ្រកម្មវិធីខ្សែក្រវាត់សេដ្ឋកិច្ច សម្រាប់ផ្លូវពាណិជ្ជកម្មនិងផ្លូវពាណិជ្ជកម្មដែនសមុទ្រនៃសតវត្សរ៍ទី២១នោះ។
ចំពោះការព្រួយបារម្ភក្នុងចំណោម ប្រទេសខ្លះអំពីតួនាទីនាំមុខរបស់ចិននៅ ក្នុងការអភិវឌ្ឍផ្លូវពាណិជ្ជកម្មដែនសមុទ្រ នោះនាយកវិទ្យាស្ថានអាស៊ីបូព៌ានៅក្នុង ប្រទេសសិង្ហបុរីបាននិយាយថា ចិនមិនបាន ស្វែងរកការធ្វើអាណានិគមនោះទេ។ ប៉ុន្ដែខ្លួនមានបំណងក្នុងការបង្កើតឱ្យមានស្ថានភាពឈ្នះ=ឈ្នះជាមួយបណ្ដាប្រទេសពាក់ ព័ន្ធនៅទ្វីបអាស៊ីអាហ្វ្រិក និងអាមេរិកឡា ទីន៕
ដោយ៖ ម៉ែវ សាធី