រុស្ស៊ីទិញរថពាសដែក១១ពាន់គ្រឿងបំពាក់ឱ្យកម្លាំងទាហានថ្មើរជើង

ចែករំលែក៖

កម្លាំងទាហានថ្មើរជើងរុស្ស៊ីនឹងទទួលបានរថពាសដែករថក្រោះរហូតដល់១១ ពាន់គ្រឿងចាប់តាំងពីពេលនេះរហូតដល់ដំណាច់ឆ្នាំ២០២០ ក្នុងគោលដៅពង្រឹង កម្លាំងយោធាឱ្យកាន់តែមានភាពខ្លាំងក្លាជាងមុន ។

ឧត្ដមសេនីយ៍ Oleg Salyukov មេបញ្ជា ការកងទ័ពជើងគោករុស្ស៊ីបានប្រកាសឱ្យដឹងថា “និយាយរួមនេះជាគម្រោងបំពាក់សព្វាវុធថ្មីៗដល់កម្លាំងទាហានថ្មើរជើងដោយក្នុងនោះមានរថក្រោះ រថពាសដែក ថ្មីចំនួន៥ពាន់គ្រឿង និងការកែលម្អជួស ជុលឱ្យទំនើប៦ពាន់គ្រឿង។ ក្រៅពីនេះ នៅមានរថយន្ដដឹកជញ្ជូនរថយន្ដចម្បាំង ប្រមាណ១៤ពាន់ គ្រឿងបន្ថែមទៀតរហូតដល់ដំណាច់ឆ្នាំ២០២០” ។

កម្លាំងទាហានជើងគោករុស្ស៊ីមាន គម្រោងអភិវឌ្ឍរថក្រោះT-72 BZជា ប្រភេទរថក្រោះដែលបានចូលរួមក្នុងពិធី តាំងពិព័រណ៍កាលពីឆ្នាំ២០១៤។ ក្រៅពី នេះក៏បានអភិវឌ្ឍរថពាសដែក BTR-72AM ។ រថក្រោះT-90 និងរថក្រោះទំនើបៗ ជាច្រើនផ្សេងទៀត។
ជាមួយគម្រោងបំពាក់សព្វាវុធយ៉ាង ច្រើនសន្ធឹកសន្ធាប់ដល់កម្លាំងទាហានថ្មើរជើងរុស្ស៊ីនឹងជួយឱ្យប្រទេសនេះកាន់តែ មានភាពខ្លាំងក្លាស្របទៅតាមអ្វីដែលមេ ដឹកនាំដែលមានឥទ្ធិពលទី១លើពិភពលោក លោកវ្ល៉ាឌីមៀរ ពូទីន មានប្រសាសន៍ថា ប្រទេសមហាអំណាចចាំបាច់ត្រូវតែមាន កម្លាំងយោធា និងសព្វាវុធរឹងមាំ។

ចាប់តាំងពីលោក ពូទីន ឡើងកាន់ តំណែងប្រធានាធិបតីអាណត្ដិទី៣ លោកបានផ្ដល់អាទិភាពអភិវឌ្ឍកម្លាំងយោធា បង្កើនការបំពាក់សព្វាវុធ។ លោក ពូទីន បានបញ្ជាឱ្យធ្វើសមយុទ្ធមិនប្រកាសទុក ជាមុនជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាន ចាប់តាំងពីសូវៀតដួលរលំដោយមានរថ ក្រោះ រថពាសដែក យន្ដហោះចម្បាំងរាប់ពាន់គ្រឿងចូលរួម។ សមយុទ្ធទាំងនោះក្នុងគោលដៅពង្រឹងស្មារតីត្រៀមប្រយុទ្ធជាប់ជានិច្ចក្នុងនាមជាប្រទេសមហាអំណាច មួយ ៕

fdfsd

dfsdf

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print