ដោយសារវិបត្តិប្រេងលើពិភពលោក,កម្ពុជាជួបកំណើនអតិផរណាទំនិញខ្ពស់បំផុត ៧,២%

ចែករំលែក៖

ភ្នំពេញ÷ដោយសារវិបត្តិឥទ្ធិពលសង្គ្រាមដែលរុស្ស៊ីលុក លុយអ៊ុយក្រែនបណ្ដាលឱ្យពិភពលោកជួបនឹងបញ្ហាសេដ្ឋកិច្ច ។ ក្នុងនោះប្រទេសកម្ពុជាយើងទទួលរងផលប៉ះពាល់ពីវិបត្តិប្រេងដល់ខ្លាំងក្លានេះដែរ ។ ដោយសារវិបត្តិប្រេងធ្វើឱ្យឥទ្ធិពលអតិផរណាបានមកក៏ជះឥទ្ធិ ពលដល់ហើយកម្ពុជានៅក្នុងរង្វង់៧,២០ ភាគរយដែលមិនធ្លាប់មានក្នុងរយៈពេលជាង១០ឆ្នាំមកនេះ។

ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ដល់ ៧,២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយនេះ។ នេះបើតាមការគូសបញ្ជាក់ឲ្យដឹងរបស់លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជានៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជានាព្រឹកថ្ងៃពុធនេះ។

លោក ជា ចាន់តូ បានអះអាងថា ធនាគារជាតិនៃកម្ពុជា បានថ្លឹងថ្លែងការអនុវត្តនយោ​បាយរូបិយវត្ថុ ដើម្បីគ្រប់ គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង។ បើតាមលោកទេសាភិបាលធនាគារជាតិ នៃកម្ពុជា ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

គួរកត់សម្គាល់ថា ការកើនឡើងនៃអតិផរណានេះ មិនមែនមានតែនៅកម្ពុជានោះទេ។ ជាក់ស្តែង នៅខែ មិថុនា ឆ្នាំ២០២២នេះ អត្រាអតិផរណានៅអាមេរិកបានកើនឡើងដល់ ៩,១% ដែលជាកម្រិតខ្ពស់បំផុតក្នុង រយៈពេល ៤០ឆ្នាំចុងក្រោយនេះ ខណៈដែលអតិផរណានៅតំបន់ចាយប្រាក់អឺរូបានកើនដល់ ៨,៦% ដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីការបង្កើតប្រាក់អឺរ៉ូមក ។ ជា មួយគ្នានេះ ការដំឡើងអត្រាការប្រាក់គោលនៅសហរដ្ឋ អាមេរិក បាននាំឱ្យមានលំហូរមូលធនចូលសហរដ្ឋ អាមេរិក ដែលធ្វើឱ្យតម្លៃប្រាក់ដុល្លារអាមេរិកកើនឡើង។ ជាលទ្ធផល រូបិយប័ណ្ណនៅប្រទេសជាច្រើន បានថយថ្លៃធៀបនឹងដុល្លារអាមេរិក។ ចំណែក នៅប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍វិញ ទុនបម្រុងអន្តរជាតិ ក៏បានស្រកចុះផងដែរ ដូចជា ប្រទេសឡាវ ស្រីលង្កា និងបង់ក្លាដែស ជាដើម ដែលបង្កជាបញ្ហាប្រឈមដល់ការអនុវត្តនយោ​បាយរូបិយវត្ថុនិងទិញទំនិញក្រៅប្រទេស។

បញ្ហាទាំងអស់នេះ គឺដោយសារតែនៅក្នុងឆមាសទី១ ឆ្នាំ២០២២នេះ ពិភពលោកបានប្រឈមនឹងបញ្ហាថ្មីៗ ក្រោយពីវិបត្តិកូវីដ-១៩ បានធូរស្រាល ដែលធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកកើនឡើងយឺតជាងការរំពឹងទុក ដូចជា ការកើនឡើងខ្ពស់នៃអត្រាអតិផរណា ការប្រែប្រួលលំហូរមូលធន និងសម្ពាធលើតម្លៃរូបិយប័ណ្ណនានា។ ការអូសបន្លាយនៃសង្រ្គាម និងការដាក់ទណ្ឌកម្មនានាលើប្រទេសរុស្ស៊ី បានធ្វើឱ្យថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោកកើនឡើងជាលំដាប់ ដោយសាររុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែជាប្រទេសឈានមុខគេក្នុងការនាំចេញវត្ថុធាតុដើម ដូចជា ប្រេងឥន្ធនៈ ឧស្ម័ន ជី និងផលិតផលកសិកម្ម ជាដើម។

ម៉្យាងទៀត ការបន្តអនុវត្តនយោបាយគ្មានកូវីដ-១៩ (Zero COVID policies) យ៉ាងម៉ឺងម៉ាត់នៅប្រទេសចិន ក៏បានបង្កឱ្យមានការរអាក់រអួលដល់ខ្សែច្រវាក់ផលិតកម្មនិងផ្គត់ផ្គង់ទាំងក្នុងស្រុកនិងលើពិភពលោកផងដែរ។ គួបផ្សំនឹងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ សេដ្ឋកិច្ចចិនត្រូវបានរំពឹងថា នឹងថយល្បឿនគួរឱ្យកត់សម្គាល់ ដែលបាន និងកំពុងជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ ពាណិជ្ជកម្មអន្តរជាតិ និងវិស័យទេសចរណ៍ពិភពលោក៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print