រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna បានបញ្ជាក់ថា កាំភ្លើងធំស្វ័យប្រវត្តិ Caesar របស់ប្រទេសបារាំង កំពុងតែធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ។
តាមសារព័ត៌មាន The Guardian បានដកស្រង់សម្តីលោកស្រី Catherine Colonna ដែលបានបញ្ជាក់ថា «យើងបានផ្តល់ជូនកាំភ្លើងធំ១២ដើម ប្រភេទ Caesar ទៅឱ្យប្រទេសអ៊ុយក្រែន និង៦គ្រឿងប្រភេទផ្សេងទៀតក៏កំពុងធ្វើដំណើរទៅកាន់អ៊ុយក្រែនផងដែរ។ នេះជាការបំពេញតាមសន្យារបស់បារាំងទៅលើប្រទេសអ៊ុយក្រែន។
ក្រៅពីអាវុធខាងលើ កន្លងមកបារាំងក៏បានផ្តល់កាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ ប្រភេទ MILAN ទំហំ១៥៥មិល្លីម៉ែត្រផងដែរ។
ចំណែកប្រទេសកាណាដាវិញ មន្ត្រីរដ្ឋាភិបាលបានលើកឡើងថា មិនមានវិធីសាស្ត្រណាមួយដើម្បីតាមដានអាវុធដែលផ្តល់ទៅឱ្យអ៊ុយក្រែនថាបានដល់ដៃទាហានរដ្ឋាភិបាល ឬក៏ធ្លាក់ចូលក្នុងដៃកម្លាំងទាហានរុស្ស៊ី ឬក្រុមទាហានសាធារណរដ្ឋផ្តាច់ខ្លួនពីអ៊ុយក្រែននោះទេ។ អាវុធដែលប្រទេសកាណាដាផ្តល់ជូនអ៊ុយក្រែនមាន ប្រព័ន្ធកាំជ្រួចមីស៊ីលប្រឆាំងរថក្រោះ កាំភ្លើងយន្ត កាំភ្លើងត្បាល់ ព្រមទាំងបរិក្ខារពេទ្យផងដែរ៕ ដោយធីរីណា
រូបថត : REUTERS
រូបថត : Military Today