ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកថវិកានិងអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ទៅចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការប្រតិបត្តិការសឹករងកំពង់ធំ  ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកថវិកានិងអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ទៅចូលរួមក្នុងពិធីបុណ្យសពប្រជាពលរដ្ឋក្រីក្រឈ្មោះ ភួន ថៃ ភេទស្រី អាយុ៧០ឆ្នាំ ដែលបានទទួលមរណភាពនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ ដោយរោគាពាធ បន្សល់ទុកនូវកូនកំព្រាម្តាយចំនួន៥នាក់ រស់នៅក្នុងភូមិកុកក្រួស ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ។

     លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយ អាឡោះអាល័យជាទីបំផុតចំពោះការបាត់បង់លោកស្រី ភួន ថៃ  ដែលបានលាចាកលោកនេះទៅ និងបានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធលោកស្រី ភួន ថៃ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ 

   ក្នុងឱកាសចូលរួមពិធីបុណ្យសពនេះ លោកឧត្តមសេនីយ៍ទោបាននាំយកអំណោយរបស់លោកបណ្ឌិតហ៊ុន ម៉ា

ណែត និងលោកស្រីពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនក្រុមគ្រួសារសពរួមមានអង្ករចំនួន៥០គីឡូក្រាម, មីជាតិចំនួនពីរកេស, ទឹកត្រីទឹកស៊ីអុីវចំនួនពីរយួរ និងថវិកាមួយចំនួនផងដែរ។ 

   ក្រុមគ្រួសារសពលោកស្រី ភួន ថៃ  អាជ្ញាធរដែនដី និងប្រជាពលរដ្ឋបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីជាភរិយា ព្រមទាំងឧត្តមសេនីយ៍ទោ សោម ស៊ុន  រួមជាមួយថ្នាក់ដឹកនាំក្រុមការងាររបស់រាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង  ខេត្តកំពង់ធំ  ដែលបានយកចិត្តទុកដាក់ជួយឧបត្ថម្ភក្នុងពិធីបុណ្យសពដែលកំពុងមានការខ្វះខាតនេះ និងសូមគោរពជូនពរម្ចាស់ទានទាំង អស់ សូមបានជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ៥ប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ និង បដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយកែវមន្នី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print