ភ្នំពេញ : លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បាននឹងកំពុងដឹកនាំយ៉ាងសកម្មបំផុតលើការងារចងក្រងនូវការដាក់បញ្ចូលគ្នាលើគ្រប់អាងទឹកក្នុងភូមិភាគកណ្តាលនៃប្រទេសកម្ពុជា មួយនេះ (Join Reservoir Operation JOROP) មានដូចជា ៖ ១-អាងទឹកទំនប់រក្សាក្នុងតំបន់រវៀងខេត្តព្រះវិហា ២-អាងទឹកដងកំបិតក្នុងតំបន់ទំរីង
៣-អាងទឹកកំពង់គោក្នុងតំបន់ក្រុងស្ទឹងសែន
៤-អាងទឹកទំនប់៥មករាក្នុងតំបន់ក្រុងស្ទឹងសែន ៥-អាងទឹកស្ទឹងជីនិត និងអាងទឹកស្ទឹងតាំងក្រសាំង ក្នុងតំបន់សន្ទុក និងក្នុងតំបន់បារាយណ៍
៦-និងស្ទឹងស្លាប់ តំបន់ក្នុងក្រុងស្ទឹងសែន
៧-អាងទឹកគគីតំបន់ ៦០ចំការលើ ដែលអាងទឹកទាំងអស់ខាងលើនេះស្ថិតក្នុងខេត្តកំពង់ធំ ដើម្បីធានាឲ្យខាងតែបាននូវសន្តិសុខទឹកសម្រាប់ពហុវិស័យលើផ្ទៃដីចំនួន ៥០០០០០ ហត ដែលស្ថិតក្នុងខេត្តព្រះវិហារ ខេត្តកំពង់ចាម និងខេត្តកំពងធំ។ ដោយ លោករដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្រេចធ្វើការអនុញាតឲ្យ ៖
១- ដៃគូអភិវឌ្ឍន៍ទ្វេរភាគីមិត្តចិន ធ្វើការអនុវត្តលើគម្រោងទំនប់អាងទឹករក្សាក្នុងតំបន់រវៀង ខេត្តព្រះវិហារ និងអាងទឹកទំនប់ដងកាំបិទស្ថិតក្នុងតំបន់ខេត្តកំពង់ធំ ។
២-ដៃគូអភិវឌ្ឍន៍ធនាគារចំនួនពីរគឺធនាគារអភិវឌ្ឍន៍អាស៊ី ADB និងធនាគារវិនិយោគរបស់សហគមន៍អឺរ៉ុប EIB នឹងបើកប្រតិបត្តិការកិច្ចការទំនើបកម្មវិស្វកម្មលើប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត និងប្រព័ន្ធពាក់ព័ន្ធរបស់វាទាំងអស់គិតចាប់តាំងពីស្រុកសណ្តាន់ ស្រុកព្រះសាទសម្បូរព្រៃគុក ដល់ទំនប់អាងទឹកកំពង់គោ ទំនប់អាងទឹក៥មករា ទំនប់អាងទឹកគគីតំបន់៦០ចំការលើ និងតំបន់ស្ទឹងស្លាប់ ដល់តំបន់៣ ក្នុងខេត្តកំពង់ឆ្នាំ មួយចំនួនធំទៀតផង ។
នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២នេះ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយក PMU-ADB and WB MOWRAM ដែលជាប្រធានមុខព្រួញទិសខេត្តបន្ទាយមានជ័យ លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ សហការីជាតិ និងអន្តរជាតិ អស់លោកមន្រ្តីបច្ចេកទេសដែលបានអញ្ជើញមកពីគ្រប់អង្គភាពចំណុះឲ្យក្រសួងធនធានទឹក និងឧតុនិយម និងដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MEF បានអញ្ជើញធ្វើការដឹកនាំក្រុមបេសកកម្មរបស់ ADB ដែលបានអញ្ជើញមកពីស្នាក់ការកណ្តាលនៃស្ថានតំណាងរបស់ ADB ប្រចាំទីក្រុង Manila ប្រទេស Philippines ចុះធ្វើការត្រួតពិនិត្យលើគម្រោងនៃការដ្ឋានប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក នៃខេត្តកំពង់ធំ ដែលនឹងធ្វើការសាងសង់នាខណៈដ៏ឆាប់ៗខាងមុខនេះ ៕
ដោយ : សុខ ខេមរា