ខេត្តកោះកុង៖ បេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី២១ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ទឹកធ្លាក់ ស្ទឹងពង្រូលស្ថិតនៅឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ក្នុងភូមិសាស្ត្រឃុំដងពែក ស្រុកស្រែអំបិល ខេត្តកោះកុង។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ទឹកធ្លាក់ស្ទឹងពង្រូល សម្រស់ដ៏ល្អឯកស្ថិតនៅក្នុងប្រភេទ ទឹកជ្រោះឬទឹកធ្លាក់ និងព្រៃភ្នំ។លក្ខណៈពិសេសនៃទឹកធ្លាក់ ស្ទឹងពង្រូល មានដូចជា៖លោតទឹកឬហែលទឹកលេង, បោះតង់, រៀបចំអាហារដោយខ្លួនឯង, ឡើងភ្នំ, ដើរលេងដោយថ្មើរជើង និងចំណុចផ្សេងៗទៀត។
សូមជម្រាបថា ក្រសួងបរិស្ថាន កាលពីម្សិលមិញនេះ ក៏បានបង្ហាញពីអូរចាប់ដៃ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល នៃឃុំប្រឡាយ ស្រុកថ្មបាំង តំបន់អារ៉ែង ខេត្តកោះកុង។
អូរនេះស្ថិតនៅពាក់កណ្តាលចន្លោះរវាង តំបន់អារ៉ែង និងតំបន់រលាក់កងជើង មានចំងាយប្រមាណ ១៧គីឡូម៉ែត្រ ពីភ្នំខ្នងផ្សារ។ បើធ្វើដំណើរផ្លូវថ្មីពីទឹកធ្លាក់ឆាយយោង មកកាន់ភ្នំខ្នងផ្សារ អ្នកទាំងអស់គ្នា និងឃើញបានទេសភាពដ៏ស្រស់ស្អាតនៃអូរមួយនេះ៕
ដោយ៖សហការី