យន្តហោះគ្មានមនុស្សបើក ៣គ្រឿងរបស់អ៊ុយក្រែន បានវាយប្រហារទៅលើទីតាំងរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូ Zaporizhzhia បណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួស និងបង្កឱ្យមានសំឡេងផ្ទុះយ៉ាងខ្លាំង គ្របដណ្តប់លើទីក្រុងទាំងមូល ។
ទីតាំងរោងចក្រអគ្គិសនីដើរដោយថាមពលបរមាណូដែលរងការវាយប្រហារនោះគឺស្ថិតនៅតំបន់ដែលកម្លាំងទាហានរុស្ស៊ីគ្រប់គ្រង។
លោក Vladimir Rogov មន្ត្រីក្នុងតំបន់បានឱ្យដឹងថា មានយន្តហោះគ្មានមនុស្សបើក៣គ្រឿង របស់អ៊ុយក្រែន បានបើកការវាយប្រហារទៅលើរោងចក្រអគ្គិសនី Zaporizhzhia ។ តាមការសន្និដ្ឋាន យន្តហោះគ្មានមនុស្សបើកបានផ្ទុះរំសេវ TNT ជាច្រើនគីឡូក្រាម។
លោក Rogov បានបញ្ជាក់ទៀតថា រោងចក្រមិនរងការខូចខាតខ្លាំងនោះឡើយ ចំណែកសារធាតុវត្ថុសកម្មនៅកម្រិតទាប។ ការវាយប្រហារនោះបណ្តាលឱ្យមនុស្ស១១នាក់រងរបួសធ្ងន់។
នៅក្នុងឃ្លីបវីដេអូ ដែលលោក Rogov បង្ហោះនៅលើបណ្តាញសង្គមបង្ហាញឱ្យឃើញថា មានកន្លែងឆេះនៅក្បែររោងចក្រ តែមិនបណ្តាលឱ្យខូចខាតនោះឡើយ។ លោក Rogov បានបញ្ជាក់ថា គោលដៅនៃយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន គឺដើម្បីគំរាមកំហែង ដល់ពលរដ្ឋតែប៉ុណ្ណោះ។
ក្រោយការវាយប្រហារ ទីក្រុងមូស្គូក៏បានអញ្ជើញក្រុមអ្នកជំនាញរបស់អង្គការត្រួតពិនិត្យថាមពលបរមាណូអន្តរជាតិ (IAEA)មកត្រួតពិនិត្យ រោងចក្រអគ្គិសនីបរមាណូ តើមានការខូចខាតប៉ះពាល់អ្វីខ្លះ៕ ដោយធីរីណា
រូបថត : Sputnik