ក្រោយពីស្រោចទឹករួចហើយបើករថយន្តទៅផ្ទះត្រូវរថយន្តមួយគ្រឿងទៀតបុកប៉ើងក្រឡាប់ឡើងលើសួនច្បារ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តហ្វដមិនចាំស្លាកលេខ បានបើកយ៉ាងលឿនជ្រុលទៅបុករថយន្តFord Ranger មួយគ្រឿងទៀត ពីក្រោយយ៉ាងពេញទំហឹងបណ្តាលឱ្យប៉ើងក្រឡាប់ឡើងលើសួនច្បារទៅបុកបង្គោលភ្លើងបាក់អស់មួយដើម តែសំណាងដែរដែលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យមានអ្នករងរបួស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៩និង២០នាទីយប់ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។
ប្រភពព័ត៌មានពីបុរសម្នាក់ដែលជាម្ចាស់រថយន្តរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានបើករថយន្តម៉ាកFord Ranger ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BP-0494 ដឹកប្រពន្ធនិងកូន៣នាក់ទៅស្រោចទឹកនៅផ្ទះបងនៅម្តុំព្រែកតាមាក់ ពេលស្រោចទឺករួចហើយក៏បានបើករថយន្តចេញមកវិញ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីកើតទៅលិចក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញនៅជិតផ្សារបែកចាន។ ពេលបើកមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកFordមួយគ្រឿងទៀតមិនចាំស្លាកលេខបើកតាមបណ្តោយផ្លូវជាតិលេខ៦ ស្របទិសគ្នាយ៉ាងលឿនបានមកបុកពីក្រោយរថយន្តរបស់គាត់ពេញទំហឹងបណ្តាលឲ្យបេុីងក្រឡាប់ឡើងលើសួនទៅបុកផ្ទប់បង្គោលភ្លើងបាក់អស់មួយដើម ហើយភ្លាមៗនោះដែរបានប្រជាពលរដ្ឋជិតខាងនាំគ្នាជួយលើករថយន្តឱ្យឈរត្រង់ដូចដើមវិញ ចំណែកឯរថយន្តបង្កបានបន្ថែមល្បឿនបើករត់ទៅមុខគេចខ្លួនបាត់ស្រមោល។ ជាសំណាងល្អដែរដែលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកស្ទូចយករថយន្តរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print